ភ្នំពេញ៖រីករាយ១៤កុម្ភះ គឺជាថ្ងៃទិវានៃក្តីស្រលាញ់ សសយកខណ្ឌជ្រោយចង្វារ បានរួប រួមជាមួយនឹងអាជ្ញាធរសង្កាត់ខណ្ឌជ្រោយចង្វារ បានរៀបចំបាយសាមគ្គីជូនទៅដល់ អ្នកធាក់ស៊ីក្លូនិងជនក្រក្រី ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៦នៅបរិវេណសង្កាត់ជ្រោយចង្វារ។
ការរៀបចំពិសាបាយសាមគ្គីនោះដែរមានវត្តមានចូលរួមពីតំណាងមន្ត្រីសាលាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ សសយកមេភូមិ និងអ្នកធាក់ស៊ីក្លូរួមទាំងប្រជាជនក្រីក្រប្រមាណ១០០នាក់
នាឱកាស ក្នុងនាមតំណាងក្រុមការងារ សសយកសង្កាត់ បានមានមតិលើកឡើងថាក្នុង ជាយុទ្ធជនមួយរូប មានចិត្តសប្បាយរីករាយណាស់ ដោយយើងខ្ញុំ តែងតែមានឆន្ទះនិងរីករាយជាមួយការងារមនុស្សធម៍ជានិច្ច នេះហើយជាដើមកំណើតឆន្ទៈរបស់យុវជន គណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីប្រធានគណបក្សប្រជាជនកម្ពុជា និងក្រសួងស្ថាប័នបានដឹកនាំសង្គមជាតិទទួលបានការអភិវឌ្ឍគ្រប់វិស័យ មានសម្ដេចតេជោមាន៧មករាទើបយើងមានពេលនិងឱកាសមកជួបជុំគ្នាបានសប្បាយនិងពិសារអាហារដ៏ឈ្ងុយឆ្ងាញ់នាពេលនេះ ក្រុមការងារក៏សូមអំពាវនាវដល់យុវជនសូមចូលរួមគោរពច្បាប់ចរាចរណ៍ចៀសផុតគ្រឿងញៀន ហើយកុំបំភ្លើសយកថ្ងៃនៃក្ដីស្រឡាញ់ធ្វើជាថ្ងៃសម្រាប់សង្សារប្រាសចាកប្រពៃណីសីលធម៌សង្គម ក្ដីស្រឡាញ់មិនមែនមានតែចំពោះសង្សារប្រពន្ធ ប្ដីនោះទេគឺវាសម្រាប់សង្គមទាំងមូលពិសេសសម្រាប់ការដឹងគុណនិងការយកចិត្តទុកដាក់ពីឪពុកម្ដាយនិងបងប្អូនទាំងអស់ហើយយុវជនគ្រប់រូបគួរតែយល់ដឹងនិងចូលរួមអនុវត្តន៍ដើម្បីសង្គមជាតិនិងការសាបព្រួសវប្បធម៌ អរិយធម៌របស់ជាតិខ្មែរ ហើយត្រូវធ្វើជាទំពាំងស្នងឬស្សីនាពេលអនាគត។
បន្ទាប់មកក្រុមការងារសសយកខណ្ឌបានរៀបចំបាយសាមគ្គីជូនអ្នកក្រីក្រនិងអ្នកធាក់ស៊ីក្លូនិងបានឧបត្ថម្ភនូវគ្រឿងសម្ភារៈមួយចំនួនទៀតផងដែរ៕