ប៉ៃលិន៖នាថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៦ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន ដែលដឹកនាំដោយ លោក ម៉ី វុទ្ធារ៉ា អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងទីតាំងស្រះចំនួន៤ គុណភាពទឹក និងពិនិត្យមើលការប្រើប្រាស់ទឹក បណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ ក្នុងចំណោមស្រះទឹក ចំនួន៨ ដែលជាអំណោយថ្លៃថ្លា របស់ លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន មុនដាក់សម្ភោធប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ ព្រមទាំងដឹកយកបង្គោល ស្លាកគណបក្សប្រជាជនទៅដាក់តាមគោលដៅ ដែលស្ថិតនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។