ភ្នំពេញ៖នារសៀលថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៦ ឯកឧត្តម ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំង លោកជំទាវ ជា ផល្គុណ ជា សុមេធី និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខប្រជាជនដែលកំពុងជួបការលំបាកចំនួន ៣គ្រួសារ ដែលរស់នៅក្នុង ឃុំក្តឿងរាយ ស្រុកកញ្ជៀច ខេត្តព្រៃវែង។
ពិធីនេះមានការចូលរួមពី សសយកស្រុក យុវជនស្រុក ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិនិងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំង លោកជំទាវ ជា ផល្គុណ បាន សំណេះសំណាលទៅកាន់បងប្ងូនប្រកបដោយភាពកក់ក្ដៅនិងរីករាយ។
បន្ទាប់មកឯកឧត្តមក៏នាំមកជូននូវអំណោយក្នុងមួយគ្រួសារទទួលបាន ៖
-ថវិកាចំនួន ៦២០,០០០៛
-អង្ករ ៥០គីឡូ
-ទឹកក្រូច ០២កេស
-មី ០២កេស
-ទឹកត្រី ០២យួ
-ទឹកស៊ីអ៊ីវ ០២យួ
-អំបិល ២០កញ្ចប់
-ទឹកសុទ្ធ ០២កេស
-ប៊ីចេង ១០កញ្ចប់
-ស្កស០២គីឡូ
-កៅស៊ូតង់ ០១ផ្ទាំង
-ឧបត្ថម្ភថវិកាក្នុងការសិក្សាដល់ប្អូនប្រុសប្អូនស្រីពីរនាក់ក្រីក្ររាល់ខែរហូតដល់រៀនចប់ ក្នុងមួយខែ ៤០០,០០០៛ ផងដែរ៕