ព្រៃវែង ៖នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម សសុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំង លោកជំទាវ ជា ផល្គុណ ជា សុមេធី ភរិយារបស់ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិតី ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស អនុវិទ្យាល័យស្វាយរមៀត ស្រុកកញ្ជៀច ខេត្តព្រៃវែង ។
ពិធី នេះមានការចូលរួមពី សសយកស្រុក យុវជនស្រុក ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិនិងសិស្សានុសិស្សជាច្រើននាក់ផងដែរ។ -
ក្នុងឱកាសនោះ ឯកឧត្ត ស សុខា បានផ្តល់ជូននូវ មួកសុវត្តិភាពជូនប្អូនៗសិស្សានុសិស្សចំនួន ២០០មួក និងឧបត្ថម្ភនូវការសាងសង់បន្ទប់ទឹក ចំនួន០៤ ដល់អនុវិទ្យាល័យស្វាយរមៀត ។ ដោយឡែក លោកជំទាវ ជា ផល្គុណ ជា សុមេធី បានផ្តល់ជូននូវកុំព្យូទ័រលើតុចំនួន ២គ្រឿង ជូនសាលាអនុវិទ្យាល័យស្វាយរមៀត ផងដែរ៕