ខេត្តកំពង់ធំ ប្រារព្ធ​បំពាក់​កន្សែង ជូន​ក្រុមយុវជន​កាកបាទក្រហម​កម្ពុជា​៥២​នាក់ ប្រចាំ​វិទ្យាល័យ​កំពង់​ឈើទាល

24-February-2016 | ដោយ មែន កំសត់


​កំពង់ធំ​៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ មានការ​ប្រារព្ធ​ពិធី​បំពាក់​កន្សែង ជូន​យុវជន​កាកបាទក្រហម​កម្ពុជា ប្រចាំ​វិទ្យាល័យ​កំពង់​ឈើទាល​ចំនួន​៥២​នាក់ ស្រី​៣៥​នាក់ ទីប្រឹក្សា​ចំនួន​២​នាក់ ក្រោម​វត្តមាន​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ លោក​អភិបាលស្រុក និង​លោក លោកស្រី​ជាច្រើនរូប​។​
ឯកឧត្តម អ៊ុត សំអន បានលើកឡើង​នូវ​គោលនយោបាយ​យុវជន​កាក​បាន​ក្រហម ដោយ​សង្កត់ធ្ងន់​លើ​សកម្មភាព​របស់​យុវជន​កាកបាទក្រហម ទាំង​នៅក្នុង​សាលារៀន ឫ​នៅតាម​សហគមន៍​នានា នោះ​ជា​សកម្មភាព ក្នុង​វិស័យ​មនុស្សធម៌ និង​ជំរុញ​យុវជន ខិតខំ​សិក្សា​ដើម្បី​ទទួល​នូវ​ចំនេះដឹង និង​សូម​ធ្វើជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ​។​
​លោកជំទាវ​ពុំ ចន្ទី​នី បានបញ្ជាក់​ជូន​ថា ពិធី​បំពាក់​កន្សែង​នេះ​មាន​សារសំខាន់​ណាស់​សំរាប់​កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​របស់​ស​មេ្ត​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុន សែន ហើយ​នេះ​ជា​ធនធាន​បន្ថែមទៀត សំរាប់​កម្លាំង​មនុស្សធម៌​ហើយ​ត្រូវ​ពង្រឹង​គោរព​នូវ​ច្បាប់​ចរាចរណ៍​។​
​លោកជំទាវ​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខ​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ពី សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ទីណា​មាន​ជនរងគ្រោះ​ទីនោះ​មាន​កាកបាទក្រហម​៕

ចំនួនអ្នកទស្សនា

    19586027

  • ថ្ងៃនេះ2251
  • ម្សិលមិញ4091
  • សប្តាហ៍នេះ2251
  • ខែនេះ22321
  • ឆ្នាំនេះ358581
  • សរុប19586027