ភ្នំពេញ៖នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្នាក់ការ សសយក ខណ្ឌមានជ័យ បានប្រារព្ធ ពិធីសំណេះសំណាល ជាមួយយុវជន សង្កាត់ស្ទឹងមានជ័យ និង បានប្រគល់ ឯកសណ្ឋាន សសយក ដល់យុវជន សង្កាត់ស្ទឹងមានជ័យ។
ពិធីនេះមានការចូលរួម លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និង ជាប្រធាន សសយក ខណ្ឌមានជ័យ យុវជន សង្កាត់ទាំង៤ ក្នុងខណ្ឌមានជ័យក្រោម អធិបតីភាព លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។
នាឱកាសនោះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានអញ្ជើញមានមតិនិងសំណេះសំណាលដល់សមាជិក សសយក និងយុវជនក្នុងសង្កាត់ទាំង៤ ប្រកបដោយភាពរីករាយនិងស្និទ្ធស្នាល បំផុត និងបានស្នើដល់យុវជនត្រូវយកចិត្តទុក្ខដាក់និងចូលរួម ក្នុង សកម្មភាពផ្សេងៗ របស់អាជ្ញាធរខណ្ឌ សង្កាត់ និងបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានភាពជោគជ័យនាពេលបោះឆ្នោត ២០១៧និង២០១៨ ខាងមុខនេះ។
បន្ទាប់មកក្រុមការងារបានបែងចែកឯកសណ្ឋាន សសយកចំនួន ៧០អាវ ដែលជាការឧបត្ថម្ភទាំងស្រុង ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ដល់ក្រុមយុវជន ទាំង៤សង្កាត់និងសសយកខណ្ឌ សូមបញ្ជាក់ផងដែរថា ៖នេះជាការចែកឯកសណ្ឋាន លើកទី៤ ហើយ សម្រាប់ ខណ្ឌមានជ័យ ក្នុងឆ្នាំ២០១៥និង២០១៦នេះ៕