ភ្នំពេញ៖ ក្នុងផែនការរៀបចំលំហូរចរាចរណ៍ អោយបានល្អប្រសើ រនៅផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០១៦ នេះ យោងតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៦នេះ៖ សាលារាជធានីភ្នំពេញ នឹងស្ថាបនាពង្រីកកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូល ចោមចៅដល់ផ្លូវកប់ស្រូវ ដែលគម្រោងនឹងស្ថាបនាផ្លូវសម្រាប់៣ខ្សែរថយន្តទៅ ៣ខ្សែរថយន្តមក និងផ្លូវសម្រាប់ទោចក្រយានយន្ត ១ខ្សែទៅ១ខ្សែមកសងខាង ព្រមទាំងដាក់លូប្រអប់និងលូចំហរសងខាង និងតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២។
ឯកឧត្តមក៏បន្ត ទៀតថា ៖ ជាមួយគ្នានេះដើម្បីសម្រួលសុវត្ថិភាពធ្វើដំណើរឆ្លងកាត់ផ្លូវដល់សិស្សានុសិស្សនៃសាលាបឋមសិក្សានិងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត និងដល់ប្រជាពលរដ្ឋសងខាងផ្លូវ សាលារាជធានីភ្នំពេញ នឹងស្ថាបនាស្ពានអាកាសថ្មើរជើងឆ្លងកាត់ពីលើផងដែរ៕