ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងលោកជំទាវ ពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ និងព្យាបាលជម្ងឺ ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ដោយឥតគិតថ្លៃ នៅក្នុងបរិវេណសាលាបឋមសិក្សាក្រាំងពង្រ។
ពិធីនេះមានករចូលរួមពីអភិបាលខណ្ឌ ក្រុមការងារយុវជនខណ្ឌ សសយក ក្រុមប្រឹក្សាសង្កាត់ យុវជនសង្កាត់ មេភូមិ និងកម្មករកម្មការនី ប្រជាពលរដ្ឋសរុបប្រមាណជាង១០០០នាក់។
ការពិនិត្យ និងព្យាបាលជម្ងឺ រួមមាន ជម្ងឺទូទៅ រោគស្ត្រី និងកុមារ ពិនិត្យផ្ទៃពោះ ជម្ងឺមាត់ធ្មេញ និងផ្តល់ថ្នាំជូនដោយឥតគិតថ្លៃ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ ពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត ក៏បានចែកជូនដល់ប្អូនៗកុមារតូចៗ នូវសៀវភៅសិក្សា និងថវិកាមួយចំនួនផងែផងដែរ៕