វិទ្យាស្ថាន​សិក្សា ​ដើម្បី​ភាពជោគជ័យ ​បាន​បើក​សិក្ខាសាលា​ពិសេស​ស្តីពី « យុវជន​ឆ្ពោះទៅរក​វិថី​ជោគជ័យ គន្លឹះ​កសាង​ទំនុកចិត្ត និង​ភាពជឿជាក់​លើ​ខ្លួនឯង»

02-March-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០២ ​ខែ​មិនា​ ឆ្នាំ​២០១៦ ​នេះ នៅ​វិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ សង្កាត់ ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ បាន​បើក​សិក្ខាសាលា​ពិសេស​ស្តីពី " យុវជន​ឆ្ពោះទៅរក​វិថី​ជោគជ័យ គន្លឹះ​កសាង​ទំនុកចិត្ត និង​ភាពជឿជាក់​លើ​ខ្លួនឯង " ដែល​រៀបចំ​ដោយ សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ និង វិទ្យាស្ថាន សិក្សា​ដើម្បី​ភាពជោគជ័យ​។​

​ពិធី​នេះ មានការ​ចូលរួម​ពី នាយក​វិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ សមាជិក សស​យក រាជធានី​ភ្នំពេញ សស​យក ខណ្ឌ​ជ្រោយចង្វារ និង​សិស្សានុសិស្ស​ជាច្រើន​នាក់​ទៀត ក្រោម​អធិបតីភាព លោក ឃីម សុខ​ហេង លោកនាយក​វិទ្យាស្ថាន និង លោក ឃ​ន សុជាតិ ប្រធាន សស​យក ខណ្ឌ​ជ្រោយចង្វារ​។​

​នាឱកាស​នោះ​លោក ឃីម សុខ​ហេង លោកនាយក​វិទ្យាស្ថាន និង លោក ឃ​ន សុជាតិ ប្រធាន សស​យក ខណ្ឌ​ជ្រោយចង្វារ​បាន បញ្ជាក់ថា​៖ នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ​មាន​វិទ្យាល័យ​ចំនួន​០៣ ក្នុងនោះ​រួមមាន : វិទ្យាល័យ​ជាស៊ីម​ជ្រោយចង្វារ វិទ្យាល័យ​ព្រែកលៀប វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន ហើយ​កម្ម​ពិធី​សិក្ខាសាលា​នេះ​នឹងធ្វើ​នៅតាម​វិទ្យា​ម្តង​មួយៗ ក្នុងន័យ​ណែនាំ បណ្តុះបណ្តាល​ភាពជោគជ័យ​ទៅកាន់​យុវជន​ជំនាន់​ក្រោយ ដែល​រៀបចំ​ដោយ សស​យក រាជធានី​ភ្នំពេញ នឹងធ្វើ​ទូទាំង​រាជធានី​តែម្តង  ហើយ​វា​ក៏​បង្កើន​សហប្រតិបត្តិការ រវាង​វិទ្យាស្ថាន និង​សស​យក​យុវជន​បាន​មួយកំរិត​៕

ចំនួនអ្នកទស្សនា

    19569507

  • ថ្ងៃនេះ2871
  • ម្សិលមិញ2921
  • សប្តាហ៍នេះ12681
  • ខែនេះ5801
  • ឆ្នាំនេះ342061
  • សរុប19569507