ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ នេះ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ មានរៀបចំសិក្ខាសាលាយុវជនឆ្ពោះទៅរកវិថីជោគជ័យ"គន្លឹះកសាងទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង" ដែលធ្វើបទបង្ហាញដោយ លោក ឃឹម សុ ហេង នាយកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ក្រោមអធិបតីភាព លោក ជ្រាវ ហួរ តំណាង សសយក រាជធានី ភ្នំពេញ។
ពិធីនេះមានការចូលរួមពី លោក ឃន សុជាតិ ប្រធាន សសយក ខណ្ឌ និងសមាជិក សសយក ខណ្ឌជ្រោយចង្វារ រួមនឹងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ជាច្រើនអ្នកផងដែរ ។
ក្រោយពីស្ដាប់របាយការណ៍របស់លោកនាយកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កោះដាច់ដែលបានលកើឡើងអំពិកិច្ចសហការសកម្មភាព នានា របស់យុវជន និងសកម្មភាពរបស់សិស្ស និងលោកគ្រូ អ្នកគ្រូ លើវិស័យអប់រំសិក្សាធិការ នាឱកាសនោះលោក ជ្រាវ ហួរ តំណាង សសយក រាជធានី ភ្នំពេញនិងលោក ឃន សុជាតិ ប្រធាន សសយក ខណ្ឌជ្រោយចង្វារបាន បញ្ជាក់ថា៖ នៅក្នុងខណ្ឌជ្រោយចង្វារមានវិទ្យាល័យចំនួន០៣ ក្នុងនោះរួមមាន : វិទ្យាល័យជាស៊ីម ជ្រោយចង្វារ វិទ្យាល័យព្រែកលៀប និង វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ ហើយកម្មពិធីសិក្ខាសាលានេះនឹងធ្វើនៅតាមវិទ្យាម្តងមួយៗ ក្នុងន័យណែនាំ បណ្តុះបណ្តាលភាពជោគជ័យទៅកាន់យុវជនជំនាន់ក្រោយ ដែលរៀបចំដោយ សសយក រាជធានីភ្នំពេញ នឹងធ្វើទូទាំងរាជធានីតែម្តង ហើយវាក៏បង្កើនសហប្រតិបត្តិការ រវាងវិទ្យាស្ថាន និងសសយកយុវជនបានមួយកំរិត៕