អភិបាលខណ្ឌ​ដូនពេញ បំពាក់​អាវ​ពន្លឺ​ជូន​ប្រជា​ការពារ

05-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  អភិបាលខណ្ឌ​ដូនពេញ លោក គួច ចំរើន នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦​នេះ​បាន​បំពាក់​អាវ​ពន្លឺ ជូន​ប្រជា​ការពារ​របស់​សាលាខណ្ឌ​ជាច្រើន ដើម្បី​បង្កើន​ការចូលរួម​កិច្ចការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។​
លោក អភិបាលខណ្ឌ​ដូនពេញ បាន​ថ្លែងថា៖ ប្រជា​ការពារ​ពិតជា​មាន​សារសំខាន់​ណាស់ លើ​កិច្ចការពារ​សន្តិសុខ របស់​ប្រជាពលរដ្ឋ តាមរយៈ​ការចូល​រួមសហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​។​លោក​បាន​ប្រាប់​ទៅ​ប្រជា​ការពារ ត្រូវ​ចូលរួម​ប្រចាំការ​នៅតាម​គោលដៅ​នានា​ទាំងថ្ងៃទាំងយប់ នៅក្នុង​ទឹកដី​របស់ខ្លួន​ដើម្បី​ទប់ស្កាត់ និង​ចេញ​ជួយ​អន្តរាគមន៍​ភ្លាមៗ នៅពេល​មាន​បទល្មើស​អ្វីមួយ​កើតឡើង​ទៅលើ​ប្រជាពលរដ្ឋ​ទាំង​ភ្ញៀវ​ជាតិ និង​បរទេស​៕

ចំនួនអ្នកទស្សនា

    19569687

  • ថ្ងៃនេះ3051
  • ម្សិលមិញ2921
  • សប្តាហ៍នេះ12861
  • ខែនេះ5981
  • ឆ្នាំនេះ342241
  • សរុប19569687