ព្រៃវែង៖ នាថ្ងៃទី ៧ ខែកុម្ភ: ឆ្នាំ ២០១៦ ក្រុមក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យហ៊ុន សែនព្រែកសណ្តែក ស្ថិតក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដឹកនាំដោយ លោកគ្រូ ញ៉េប វុទ្ធា និងលោកគ្រូ ខឹម ចិន្តា ជាទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា រួមជាមួយលោក លី សំអឿន ជំទប់ទី១ឃុំព្រែកចង្ក្រាន បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់សិស្សក្រីក្រ ចំនួន ៣នាក់នៅសាលាបឋមសិក្សាព្រែកព្នៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
នាឱកាសនោះលោកគ្រូ ញ៉េប វុទ្ធា និងលោកគ្រូ ខឹម ចិន្តា ជាទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជាបានសំណេះសំណាលទៅកាន់បុគ្គលិកលោកគ្រូអ្នកគ្រូ ដែលបង្រៀននៅសាលាបឋមព្រែកព្នៅប្រកបដោយភាពស្និទ្ធស្នាល និង រីករាយបំផុត បន្ទាប់មកក្រុមការងារបានប្រគល់សម្ភារៈនិងថវិកាដល់សិស្សក្រីក្រ៣នាក់ដោយក្នុងម្នាក់ៗទទួលបាន មី១កេស ត្រីខ៥កំប៉ុង សៀវភៅ១០ក្បាល ប៊ិច៥ដើម និងថវិកា ៤០,០០០ រៀលផងដែរ៕