ឯកឧត្តម ស សុខា ដឹកនាំ​សិស្សានុសិស្ស យុវជន និង​មន្ត្រីរាជការ សំអាត​ទីប្រជុំជន​អ្នក​លឿង

09-March-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖ ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៦ បាន​ដឹកនាំ​សិស្សានុសិស្ស យុវជន និង​មន្ត្រីរាជការ​ចំនួន​៣០០​នាក់ ចុះ​សំអាត និង​ធ្វើ​អនាម័យ​ទីប្រជុំជន​អ្នក​លឿង​។​​ឆ្លើយតប​ទៅនឹង​សេចក្តីអំពាវនាវ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឯកឧត្តម ស សុខា បានលើកឡើង​អំពី​សារៈសំខាន់​ជា​គន្លឹះ​ក្នុងការ​រក្សា​អនាម័យ​ទីប្រជុំជន ដើម្បី​សុខភាព សោភ័ណភាព និង​ទាក់ទាញ​ភ្ញៀវទេសចរ​។​

​ក្នុង​ដំណើរ​រើស​សម្រាម​នៅតាម​ដង​ផ្លួ​វ​សំខាន់ៗ ក្នុង​ទីប្រជុំជន​អ្នក​លឿង ឯកឧត្តម ស សុខា បាន​លើកទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ និង​បំផុសគំនិត​ឲ្យ​ពួកគាត់​ទាំងអស់ រួមគ្នា​ដើម្បី​សម្អាត​អ្នក​លឿង ដើម្បី​ឲ្យ​ទីប្រជុំជន​អ្នក​លឿង ក្លាយជា​ទីក្រុង​ស្អាត ក្រោម​ពាក​ស្លោក «​អ្នក​លឿង​ទីក្រុង​ខ្ញុំ អ្នក​លឿង​ទីក្រុង​ស្អាត​»

ចំនួនអ្នកទស្សនា

    20476497

  • ថ្ងៃនេះ7691
  • ម្សិលមិញ4461
  • សប្តាហ៍នេះ12161
  • ខែនេះ34041
  • ឆ្នាំនេះ34041
  • សរុប20476497