ព្រះសីហនុ៖ បន្ទាប់ពីបានទទួលដំណឹងពីការលំបាកក្នុងជីវភាពក្នុងគ្រួសារ របស់លោកយាយ លឹម ពៅ ក្នុងស្ថានភាពក្រលំបាកខ្លាំង រស់នៅក្នុងបន្ទប់ជួលតូច ស្ថិតក្នុងក្រុម២០ ភូមិ៥សង្កាត់៤ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៦ ឯកឧត្តម ស្រ៊ុន ស្រន់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធាន ស.ស.យ.ក ខេត្ត បាននាំក្រុមការងារ ស.ស.យ.ក ខេត្តនិង ស.ស.យ.ក ក្រុង រួមទាំងចៅសង្កាត់៤ផងដែរ បានយកអំណោយជាថវិកា និងគ្រឿឧបភោគ បរិភោគ ចែកជូនក្រុមគ្រួសារលោកយាយ លឹម ពៅ ដែលជួបបញ្ហាខ្វះខាតជីវភាពនិងមានជំងឺ ហើយមានបន្ទុកចិញ្ចឹមចៅ៤នាក់ទៀត។
ឯកឧត្តមស្រ៊ុន ស្រន់ មានប្រសាសន៍ថា៖អំណោយនេះវាតិចតួច តែក៏អាចជួយសំរួលការលំបាកជូនលោកយាយបានមួយកំរិតដែរ។លោកប្រធាន ស.ស.យ.ក ខេត្តព្រះសីហនុ ស្នើឲ្យបងប្អូនទាំងអស់នៅជិតខាងលោកយាយជួយមើលគាត់ផង។
ក្នុងឱកាសនោះដែរ លោកយាយ លឹម ពៅ ក៏បានសំដែងអារម្មណ៍រំភើបត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះលោក ស្រ៊ុន ស្រន់ ប្រធាន ស.ស.យ.ក និង បងប្អូនសប្បុរសជនទាំងអស់ដែលបានគិតគូដល់គ្រួសារគាត់៕