កោះកុង៖ ដើម្បីសុវត្តិភាព ដល់អាយុជីវិតរបស់បងប្អូនជាប្រជាពលរដ្ឋ និងយល់កាន់តែច្បាស់ទៅលើច្បាប់ចរាចរណ៍ និងនាធាបាន សុវត្តិភាពបាន១កំរិត នៅ ថ្ងៃទី១៣ខែមិនាឆ្នាំ២០១៦ សាខាសមាគមបញ្ញាវន្តនិងយុវជនស្ម័គ្រចិត្ត(យុវជនក្រុ១២) ប្រចាំខេត្ត កោះកុង បានសំណេះសំណាល និងចែកមួកសុវត្តិភាពជូនដល់មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្ស និងអ្នក រត់ម៉ូតូឌុប សរុបចំនួន៣៩៦នាក់។
ពិធីសំណេះសំណាល និងចែកជូនមួកធ្វើឡើងក្រោម អធិបតីភាពឯកឧត្តម ប៊ុន លើត អភិបាលខេត្តកោះកុង លោក ហាក់ ឡេង ប្រធានសមាគមបញ្ញាវន្ត និង យុវជនក្រុម១២ សាខាខេត្តកោះកុង ព្រមទាំងសមាជិកសមាជិកា។
ឯកឧត្តម ប៊ុន លើត អភិបាលខេត្តបានមានប្រសាសន៏ថា៖ ថ្ងែនេះលោកមានមោទនភាពណាស់ ដែលបានបងប្អូនមកចូលសណ្តាប់ ពីច្បាប់ចរាចរណ៍គឺដើម្បីសុវត្តិភាព យើងទាំងអស់គ្នា ពេលបើកបរត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ក្នុងបើកបរ ពីព្រោះគ្រោះថ្នាក់យើង មើលពុំឃើញនៃការកើតឡើងទេ។
ហេតុនេះយើងត្រូគោរពច្បាប់ចរាចរណ៍ ត្រូវចេះយោគយល់គ្នាទៅវិញទៅមក នេះជាលក្ខណៈល្អប្រសើរ ហើយលោកសូមឲ្យនៅពេលមាន ជាតិស្រវឹងចូលក្នុងខ្លួន កុំបើកបរឲ្យសោះជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយ៕