ភ្នំពេញ ៖ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៦ ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ខួបលើកទី១០៥និងលើកទឹកចិត្តដល់ក្រុមការងារ របស់ ខណ្ឌ ដូនពេញនិងជ្រោយចង្វារ យុវជន សសយក និងមន្ត្រីរាជការសាលាខណ្ឌ ឯកឧត្តម សាយ សំអាល់ ប្រធាន ស ស យ ក រាជធានីភ្នំពេញ បានរៀបចំពិធីជប់លៀង អាហារសសាមគ្គី ប្រកបដោយភាព រីករាយនិងស្និទ្ធស្នាល។
ពិធីជប់លៀងពិសារអាហារសាមគ្គីនេះ មានវត្តមាន លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ឃ្លាំងហួត អភិបាលខណ្ឌ ជ្រោយចង្វារ កងកម្លាំង នគរបាល អាវុធហត្ថ មន្ត្រីរាជការ សសយក យុវជនសង្កាត់ ខណ្ឌ ភូមិ ជាច្រើននាក់ផងដែរ។
នាឱកាសសប្បាយរីករាយនោះ ឯកឧត្តម សាយ សំអាល់ ប្រធាន ស ស យ ក រាជធានីភ្នំពេញបានមានមតិសម្ដែងនូវការអរគុណចំពោះក្រុមការងារសាលាខណ្ឌ សង្កាត់ សសយក ដែលបានលះបង់ពេលវេលាចូលរួមចំណែកលើសកម្មភាពក្នុងសង្គម ប្រកបដោយប្រសិទ្ធភាពនិងភាពរីករាយ និងសាមគ្គីគ្នាបានល្អប្រសើរ ។
បន្ទាប់ពីការសំណេះសំណាលប្រកបដោយភាពកក់ក្ដៅនាពេលនោះឯកឧត្តមប្រធានបានជូននូវកាដូរអនុស្សាវរីយ៍ លើកទឹកចិត្តនិងបានរៀបចំអាហារសាមគ្គីជូនអ្នកចូលរួមប្រកបដោយក្ដីរីរាយនិងសប្បាយក្រៃលែងទៀតផង៕