ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម សាយ សំអាល់ ប្រធាន ស.ស.យ.ក រាជធានី បានចូលរួមក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីអបអរសាទរខួបសិទ្ធិនារីអន្តរជាតិ ៨មីនា រួមជាមួយលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និង ស.ស.យ.ក ខណ្ឌ-សង្កាត់ នៃខណ្ឌព្រែកព្នៅ នៅក្នុងភោជនីយ៍ដ្ឋានបឹងមាស ផ្លូវជាតិលេខ ៦A ។
ពិធីជប់លៀងពិសារអាហារសាមគ្គីនេះ មានវត្តមាន លោកលោកស្រីជា កងកម្លាំង នគរបាល អាវុធហត្ថ មន្ត្រីរាជការ សសយក យុវជនសង្កាត់ ខណ្ឌ ភូមិ ជាច្រើននាក់ផងដែរ។
នាឱកាសសប្បាយរីករាយនោះ ឯកឧត្តម សាយ សំអាល់ ប្រធាន ស ស យ ក រាជធានីភ្នំពេញបានមានមតិសម្ដែងនូវការអរគុណចំពោះក្រុមការងារ សាលាខណ្ឌ សង្កាត់ សសយក ដែលបានលះបង់ពេលវេលាចូលរួមចំណែកលើសកម្មភាពក្នុងសង្គម ប្រកបដោយប្រសិទ្ធភាពនិងភាពរីករាយ និងសាមគ្គីគ្នាបានល្អប្រសើរ ។
បន្ទាប់ពីការសំណេះសំណាលប្រកបដោយភាពកក់ក្ដៅនាពេលនោះឯកឧត្តមប្រធាន បានជូននូវកាដូរអនុស្សាវរីយ៍ លើកទឹកចិត្តនិងបានរៀបចំអាហារសាមគ្គីជូនអ្នកចូលរួមប្រកបដោយក្ដីរី រាយនិងសប្បាយក្រៃលែងទៀតផង៕