កំពង់ចាម៖ នៅថ្ងៃទី ១៩ខែមិនា ឆ្នាំ២០១៦ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិនដឹកនាំដោយ ឯកឧត្តម លឹម គុណវុឌ្ឍ បានចុះទៅសំណេះសំណាលជាមួយ ក្រុមការងារ ទទួលបន្ទុកការងារយុវជន ស្រុកកោះសូទិន ដើម្បីពិភាក្សាក្នុងការងារ ផែនការ បេសកកម្មចូះមូលដ្ឋាន ។
ពិធីនេះមានករចូលរួមពីក្រុមការងារយុវជនខេត្ត ក្រុមការងារ យុវជនស្រុក និងសមាជិកកបក្សស្រុក។
នាឱកាសនោះលោក ហៃ រី សមាជិកក្រុមប្រឹក្សាស្រុកនិងជាក្រុមយុវជនស្រុកកោះសូទិន បានធ្វើរបាយការណ៍ជំរាបអំពីកាងារសកម្មភាព របស់យុវជនក្នុងឃុំទាំង៨ និងតាមសាខា វិទ្យាល័យ អនុវិទ្យាល័យ ដែលបានបំពេញការងារកន្លងមក ជូនក្រុមការងារ ស្រុកនិងសហការជាមួយបក្សគ្រប់លំដាប់ថ្នាក់បានល្អប្រសើរ។
មានមតិសំណេះសំនាលទៅកាន់ក្រុមការងារ យុវជនស្រុកនាពេលនោះឯកឧត្តម លឹម គុណវុឌ្ឍ បានពាំនាំការសួសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះខេត្តកំពង់ចាម ទទួលបន្ទុកការងារយុវជន និងថ្នាក់ដឹកនាំបក្សគ្រប់ជាន់ថ្នាក់ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា៖ ដើម្បីបង្កើនប្រសិទ្ធភាពការងារយើងត្រូវរៀបចំផែនការ ចុះមូលដ្ឋាន និង មានគោលការណ៍ ច្បាស់ពង្រឹងស្មារតីយុវជន ប្រជាពលរដ្ឋឲ្យមានជំនឿលើបក្ស និងក្ដាប់សភាពការណ៍ឲ្យបានល្អ និង តបតឆ្លើយតបឲ្យបានទាន់បើមានបញ្ហប្រឈមត្រូវរួមគ្នាដោះស្រាយ កែតម្រូវ ឯកឧត្តម បានបញ្ជាក់ផងដែរថា៖ នៅថ្ងៃទី២០ខែមិនា ឯកឧត្តមហ៊ុន ម៉ាណែត នឹងចូលរួមក្នុងពិធីប្រកាស សមាសភាពយុវជនស្រុក ឃុំ ភូមិ បើមានគោលការណ៍បន្ថែមឯកឧត្តមនឹងជម្រាបជូននៅពេលនោះ៕
ដោយ៖សីហា