ឯកឧត្តម ហ៊ុន ម៉ា​នី​អញ្ជើញ​ជា​អធិបតីភាព និង​ធ្វើជា​វាគ្មិន ក្នុង​បទ​ប​ឋ​កថា ស្ដីពី «​កម្ពុជា​ឆ្ពោះទៅមុខ​» (Go Go Cambodia )

21-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា «​សស​យក​» បាន​អញ្ជើញ​ជា​អធិបតីភាព និង​ធ្វើជា​វាគ្មិន ក្នុង​បទ​ប​ឋ​កថា ស្ដីពី «​កម្ពុជា​ឆ្ពោះទៅមុខ​» (Go Go Cambodia ) ជូន​ដល់​សិស្ស​-​និស្សិត នៅក្នុង​សាកលវិទ្យាល័យ​ភ្នំពេញ អន្តរជាតិ (PPIU) ដោយមាន​ការចូលរួម​ពី​សំណាក់​លោកស្រី ទេព កូ​លាប សាកលវិទ្យាធិការ សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ព្រមទាំង​សាស្ត្រាចារ្យ និង​និស្សិត​ជាច្រើន​នាក់​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បន្ត​បង្ហាញ​បទពិសោធន៍​របស់ខ្លួន​ដើម្បី​ចែករំលែក​ដល់​យុវជន​ជំនាន់​ក្រោយ ដើម្បី​ឲ្យ​ពួកគេ​ចេះ​ចាប់យក​ឱកាស ចេះ​ស្គាល់​ឱកាស ចេះ​ស្គា​ល់ពី​ខ្លួនឯង ស្គាល់​ពី​សង្គម ស្គាល់​អ្នក​នៅ​ជុំវិញខ្លួន និង​ចេះ​ច្នៃប្រឌិត​ឱកាស និង​ពេលវេលា​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​៕

ចំនួនអ្នកទស្សនា

    19558547

  • ថ្ងៃនេះ1721
  • ម្សិលមិញ4111
  • សប្តាហ៍នេះ1721
  • ខែនេះ76161
  • ឆ្នាំនេះ331101
  • សរុប19558547