ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​«​នៅ​ឆ្នាំ​២០១៣ គេ​បាន​វាយ​យើង​គ្រប់​មធ្យោបាយ និង​អស់​លទ្ធភាព ប៉ុន្តែ​យើង​នៅតែ​រក្សា​ជ័យជម្នះ​បាន »

22-March-2016 | ដោយ មែន កំសត់



 កំពង់ចាម​៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​កោះសូទិន ខេត្តកំពង់ចាម នា​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ ថា «​ជា​មោទនភាព​របស់​យុវជន​ដែលជា​សកម្មជន យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានទទួល​នូវ​ការទុកចិត្ត​ពី​គណបក្ស​ធំជាងគេ ចាស់ទុំ​ជាងគេ មាន​ស្នាដៃ​ច្រើនជាងគេ វា​ជា​ភាពជោគជ័យ និង​មោទនភាព​របស់​យើង​។ ប៉ុន្តែ​មកដល់ពេលនេះ​យើង​មាន​សុខសន្តិភាព គឺ​ដោយសារ​គោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ យើង​បាន​បង្រួបបង្រួម​គ្នា ជោគជ័យ​របស់​យុវជន​យើង គឺ​អាស្រ័យ​សកម្មភាព​យុវជន​នៅ​មូលដ្ឋាន ដែល​បងប្អូន​មាន​ឆន្ទៈ​ចូលរួម​ធ្វើ​សកម្មភាព​ជួយ​ដល់​គណបក្ស និង​ប្រជាជន ដែលជា​ការផ្តល់​ឱកាស​ពី​គណៈកម្មាការ​បក្ស​ស្រុក​-​ឃុំ​»​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ថា «​នៅ​ឆ្នាំ​២០១៣ គេ​បាន​វាយ​យើង​គ្រប់​មធ្យោបាយ និង​អស់​លទ្ធភាព ប៉ុន្តែ​យើង​នៅតែ​រក្សា​ជ័យជម្នះ​បាន ដោយសារ​កម្លាំង​មហាជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​យុវជន​ត្រូវតែមាន​ទំនុកចិត្ត​»​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​ឆន្ទៈ​យ៉ាង​មោះមុត​ក្នុងការ​ចូលរួម​សកម្មភាព​លើកស្ទួយ​វប្បធម៌​ជាតិ​នៅ​សហរដ្ឋ​អា​មេ​រិច ក្នុងនាម​ជា​ខ្មែរ​បើ​ទោះ និង​បាន​ស្នើឱ្យ​គណបក្សប្រឆាំង ចូលរួម​សកម្មភាព​លើ​យ​ស្ទួយ​វប្បធម៌​ជាតិ និង​រួបរួមគ្នា​ក្នុងនាម​ជា​ខ្មែរ​។​

​សូមបញ្ជាក់ថា ពិធី​ប្រកាស​ទទួលស្គាល់​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​កោះសូទិន ខេត្តកំពង់ចាម ត្រូវបាន​ប្រារព្ធ​ធ្វើឡើង នៅ​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ ក្រោម​វត្តមាន ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ ទទួលបន្ទុក​ការងារ​យុវជន និង​មានការ​ចូលរួម​ពី​ក្រុមការងារ សកម្មជន​យុវជន​ជាច្រើន​នាក់​ផងដែរ​។​

​តាម​របាយការណ៍​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក​កោះសូទិន បានឱ្យដឹងថា ក្រុម​សកម្ម​យុវជន​គណបក្ស​ប្រជាជនមាន​ចំនួន ៣៥៤​នាក់ ស្រី​១០៥​នាក់ បានធ្វើ​សកម្មភាព​នៅក្នុង​មូលដ្ឋាន​ដូចជា​ការងារ​មនុស្សធម៌ ការចុះ​ជួប​ប្រជាពលរដ្ឋ កម្មវិធី​បណ្តុះបណ្តាល និង​សកម្មភាព​ផ្សេងៗ​ជាច្រើន​ទៀត​៕
​ដោយ​៖​សីហា​

ចំនួនអ្នកទស្សនា

    19557397

  • ថ្ងៃនេះ571
  • ម្សិលមិញ4111
  • សប្តាហ៍នេះ571
  • ខែនេះ75011
  • ឆ្នាំនេះ329951
  • សរុប19557397