បាត់ដំបង៖ ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសទៅក្រុមយុវជនទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិសុខ ការអភិវឌ្ឍន៍ និងបន្តការសាងជាតិ ដែលកំពុងមាននេះ កាន់តែរីកចំរើនទៅមុខសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ ខណៈសមិទ្ធផលទាំងនេះ ត្រូវបានបន្សល់ទុកពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។
ការថ្លែងរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបង ខេត្តបាត់ដំបង ជិត១ពាន់នាក់ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ៕
ដោយ៖សីហា