ព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ លោកជំទាវ លៀង ស្រីម៉ុល អនុប្រធានក្រុមការងារយុវជនគណបក្ស ខេត្តព្រៃវែង តំណាង ឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលបានរៀបចំឡើងដោយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកពាមជរ ដោយ មានវត្តមានចូលរួមពី លោក លោកស្រី ជាក្រុមការងារបក្ស ស្រុក យុវជន ឃុំ ភូមិនិងមន្ត្រីរាជការជាច្រើននាក់ផងដែរ។
លោកជំទាវ លៀង ស្រីម៉ុល អនុប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង តំណាង ឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ព្រៃវែងបានមានមតិសំណេះសំណាលទៅកាន់ ពិធីវគ្គបណ្ដុះបណ្ដាល និងជម្រុញដល់សិក្ខាកាមជាមន្ត្រីបង្គោលរបស់បក្សត្រូវខិតខំត្រង់ត្រាប់ នូវចំនុចនិងខ្លឹមសារល្អៗនៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ តាមការពន្យល់បកស្រាយរបស់គ្រូឧទ្ទេស និងសាកសួរប្រសិនបើមានចម្ងល់ ដើម្បីយើងកែលំអនូវរាល់កំហុសឆ្គង និងយកទៅអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់នៅមូលដ្ឋាន៕
ដោយ៖សីហា