ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និង ជាប្រធាន សសយក ខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ជាមួយយុវជនខណ្ឌមានជ័យ ដើម្បីត្រៀមសំណេះសំណាលជាមួយ ឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និង ជាប្រធាន សសយក និងដើម្បីត្រៀម យុវជនចូលរួម ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ នៅខេត្តសៀមរាប ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីជា សមាជិក សសយក យុវជន ខណ្ឌ សង្កាត់ និងក្រុមការងារ យុវជន ភូមិ នាឱកាសនោះលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និង ជាប្រធាន សសយក ខណ្ឌមានជ័យ បានលើកឡើងថា ៖ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ នៅខេត្តសៀមរាប ជិតចូលមកដល់ហើយ ដូចនេះ ក្រុមការងារ សាខាយុវជន សសយកខណ្ឌ ត្រូវ ត្រៀមខ្លួន ក្នុងការចូលរួម ដែលដឹកនាំដោយ ឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និង ជាប្រធាន សសយក និងដើម្បីឲ្យពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភពសប្បាយ អបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដូចនេះយុវជនយើងត្រូវចូលរួមឲ្យបានច្រើនកុះករ៕