ភ្នំពេញ ៖ នៅថ្ងៃទី៣០ខែមីនាឆ្នាំ២០១៦ មានរៀបចំពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា។
ពិធីនេះមានការចូលរួមពីតំណាង សសយក រាជធានីភ្នំពេញ ប្រធាន សមាជិក សសយក ខណ្ឌទាំង៣ និងយុវជន ក្នុងសង្កាត់ នៃខណ្ឌទាំង៣ជាច្រើនអ្នកផងដែរ។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា បានលើកឡើងថា៖ សមាជិក សមជិកា សសយក គ្រប់ ជាន់ថ្នាក់ មានមោទនភាពដែលបានចូលរួមការងារសង្គម និងបានបង្ហាញពីវប្បធម៌នៃការសាមគ្គីភាពគ្នាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ។ហើយឯកឧត្តម សំណូមពរដល់ក្រុមយុវជន សសយក ត្រូវ ចូលរួម កម្មវិធីមហាសង្ក្រានដើម្បីអបអរសាទរ ចូលឆ្នាំថ្មី នៅខេត្តសៀមរាបឲ្យបានច្រើនកុះករ ដើម្បីលើកកំពស់កិត្យនុភាពរបស់ប្រទេស និងការចូលរួមរបស់យុវជនខ្មែរ ថែរក្សាវប្បធម៌ប្រពៃណីរបស់ខែ្មរយើង៕