ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០១៦ រសៀលម៉ោង២និង០០នាទី នៅមជ្ឈមណ្ឌលម៉ូឌេន៥ សមាជិកគណៈកម្មាធិការ សសយ ក សង្កាត់និងភូមិទាំង៥ ក្នុងសង្កាត់ជ្រោយចង្វារ បានចូលរួមក្នុងពិធីសំណេះសំណាលសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌជ្រោយចង្វារ ខណ្ឌឬស្សីកែវ ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ពិធីនេះមានការចូលរួមពីតំណាង សសយក រាជធានីភ្នំពេញ ប្រធាន សមាជិក សសយក ខណ្ឌទាំង៣ និងយុវជន ក្នុងសង្កាត់ នៃខណ្ឌទាំង៣ជាច្រើនអ្នកផងដែរ។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា បានលើកឡើងថា៖ សមាជិក សមជិកា សសយក គ្រប់ ជាន់ថ្នាក់ មានមោទនភាពដែលបានចូលរួមការងារសង្គម និងបានបង្ហាញពីវប្បធម៌នៃការសាមគ្គីភាពគ្នាក្នុងការលើកកម្ពស់ កិត្យានុភាពជាតិ។ហើយឯកឧត្តម សំណូមពរដល់ក្រុមយុវជន សសយក ត្រូវ ចូលរួម កម្មវិធីមហាសង្ក្រានដើម្បីអបអរសាទរ ចូលឆ្នាំថ្មី នៅខេត្តសៀមរាបឲ្យបានច្រើនកុះករ ដើម្បីលើកកំពស់កិត្យនុភាពរបស់ប្រទេស និងការចូលរួមរបស់យុវជនខ្មែរ ថែរក្សាវប្បធម៌ប្រពៃណីរបស់ខែ្មរយើង៕