ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក គ្រោងរៀបចំព្រឹត្តិការណ៍ ថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មី ព.ស ២៥៦០ គ.ស ២០១៦ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះបើតាម ឯកឧត្តម កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា សរសេរនៅលើ Facebook នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ។
កម្មវីធីនេះប្រារព្ធធ្វើនៅមុខព្រះបរមរាជវាំង នឹងមានការផ្សាយផ្ទាល់ ពីទូរទស្សន៍ជាតិកម្ពុជា ហើយកម្មវិធីនេះ រៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា រួមសហការជាមួយក្រសួងព័ត៌មាន។ កម្មវិធីពិសេសផ្សាយផ្ទាល់ ពីព្រឹត្តិការណ៍នេះ ផ្សាយចេញពីម៉ោង១៧ និង ៤៥នាទី រហូតចប់កម្មវិធីនៅម៉ោង ២០ និង ៣០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ៕