ព្រៃវែង ៖ នៅរសៀលថ្ងៃទី០៣ខែមេសាឆ្នាំ២០១៦ នេះ ឯកឧត្តម ជាសុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ មានកិត្តិយសបានចួលរួមជាមួយ សហភាព សហពន្ធ័យុវជនកម្ពុជាខេត្ត ព្រៃវែង ក្នុងកម្មវិធីសង្ក្រាន្តតាម ស្រុកប្រចាំឆ្នាំ២០១៦ ដែលប្រារព្វធ្វើនៅឃុំកញ្ជ្រៀច ស្រុក ក ញ្ជ្រៀច ខេត្តព្រៃវែង ។
នាឱកាសនោះ ឯកឧត្តម ជាសុមេធី អភិបាលខេត្តព្រៃវែង បានមានមតិលើកឡើងថា៖ តាងនាមអោយរដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាព សហពន្ធ័ យុវជនកម្ពុជា និង ឯកឧត្តម ស សុខា ប្រធាន សហភាព សហពន្ធ័ យុវជនកម្ពុជា ខេត្ត ព្រៃវែង ដែលបានរៀបចំកម្មវីធីដ៏ សប្បាយរីករាយនេះឡើងក្នុងគោលបំណង បណ្តុះស្មារតីសាមគ្គីភាពរវាងយុវជនយើងគ្រប់ស្រទាប់វណ្ណះ ។ យុវជនជាសសរទ្រូង និង ជា សរសៃឈាមដ៏រឹងមាំក្នុងការកសាង និង ការពារប្រទេសជាតិ អោយបានសុខ សន្តិភាព និង អភិវឌ្បន៍ ៕