កណ្ដាល៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ លោក ណុប រតនៈប្រធានប្រតិបត្តិក្រុមយុវជន ខ៤ និងលោក បូរ ណារ៉េត អភិបាលនៃគណៈអភិបាល ស្រុកកណ្តាលស្ទឹង ព្រមទាំងក្រុមការងារ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍កត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានកិត្តិយសក្រុមយុវជន ខ៤ បាននាំយកសម្ភារៈ និងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតចំនួន១០គ្រួសារ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
នាឱកាសនោះលោក ណុប រតនៈប្រធានប្រតិបត្តិក្រុមយុវជន ខ៤ និងលោក បូរ ណារ៉េត អភិបាលនៃគណៈអភិបាល ស្រុកកណ្តាលស្ទឹង បានសំណេះសំណាលទៅកាន់បងប្អូនប្រកបដោយភាពរីករាយនិង ស្និទ្ធស្នាលបំផុតនិងពាំនាំនូវការសួរសុខទុក្ខពីសម្តេចកិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមទន្ទឹមនឹងការសាកសួរ សុខទុក្ខចប់ អភិបាលខណ្ឌក៏បាននាំយកសំភារៈថវិកាចែកជូនបងប្អូនជនងាយរងគ្រោៈ ចាស់ជរា ស្ត្រីម៉េម៉ាយគ្មានទីពឹង គ្រួសារទីទ័លក្រ សរុបចំនួន១០ គ្រួសារ ក្នុង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលផងដែរ៕