ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ៧មករា បានចុះមកសួរសុខទុក្ខ លោកឡុង ចាន់ថន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់អូរឫស្សី៤ ដោយគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក ។
នាឱកាសក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ៧មករាបានសាសួរសុខទុក្ខទៅកាន់លោក ឡុង ចាន់ថន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់អូរឫស្សី៤ ដោយគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក និងមានអាណិតអាសូរ យ៉ាងខ្លាំង ទន្ទឹមនឹងនោះក្រុមការងារ ក៏បាននាំមកនូវ អំណោយដែលមានទឹកប្រាក់ចំនួន ១០០០០០រៀល ចំណែកឯ លោក អៀង សុខឃីម ចៅសង្កាត់អូរស្សី៤ក៏បានឧបត្ថមទឹកប្រាក់ចំនួន ១០០០០០រៀល ផងដែរ។
ឆ្លើយតបទៅកាន់ក្រុមការងារ គ្រួសារលោកឡុងចាន់ថន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់អូរឫស្សី៤ ក៏ សូមថ្លែងនូវការអរគុណបងប្អូន សសយក ខណ្ឌ៧មករា និងលោកចៅសង្កាត់ ដែលតែងតែគិតគូរពីសុខទុក្ខពីយុវជនដែលជាទំពាំងស្នងឫស្សី សម្រាប់អនាគតក្នុងការដឹកនាំជាតិ៕