ព្រៃវែង ៖ នៅល្ងាចថ្ងៃទី ២៨ខែ មេសា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សស្រុកស៊ីធរកណ្ដាល ខេត្ត ព្រៃវែង បានរៀបចំកិច្ចប្រជុំប្រចាំខែមេសា និងការត្រួតពិនិត្យ សកម្មភាពផែនការរបស់ក្រុមការងារយុវជនគណបក្សស្រុកស៊ីធរកណ្ដាលក្រោមអធិបតីភាព លោក ម៉ននី បណ្ឌិត ប្រធានក្រុមការងារយុវជនគណបក្សស្រុក។
កិច្ចប្រជុំមានការចូលរួមពី ក្រុមការងារយុវជនបក្សស្រុក យុវជនបណ្ដាអង្គភាព ជុំវិញស្រុក ក្រុមការងារ យុវជន បក្សទូទាំងឃុំ ក្រោយពីស្ដាប់ការលើកឡើងនូវសកម្មភាពការងាររបស់ក្រុមការងារយុវជនដែលបានលើកឡើងនិងរាល់បញ្ហាក៏ដូចជាការងារប្រឈម តម្រូវការរួចមក នាឱកាសនោះ លោក ម៉ននី បណ្ឌិត ប្រធានក្រុមការងារយុវជនគណបក្សស្រុក បានមានមតិសម្ដែងនូវការកោតសរសើរដល់ក្រុមការងារយុវជនតាមបណ្ដាអង្គភាពដែលបានចូលរួមបំពេញសកម្មភាពក្នុងភារកិច្ចបានល្អ ហើយទន្ទឹមនឹងសកម្មភាពផុសផុលនេះលោកប្រធានយុវជនស្រុកក៏បានស្នើបន្ថែមដល់ក្រុមការងារយុវជនត្រូវបន្តការយកចិត្តទុកដាក់ពង្រឹង រចនាសម្ព័ន្ធ គ្រប់គ្រង សមាជិក ចូលរួមគ្រប់សកម្មភាពកិច្ចអភិវឌ្ឍន៍មូលដ្ឋាន វាយបកលើចំណុចរិះគន់របស់បក្សប្រឆាំង ភ្លាមៗ ជាងនេះទៅទៀតត្រូវប្រមូលអប់រំកម្លាំងសមាជិក ប្រជាពលរដ្ឋដោយសហការជាមួយ មេភូមិ មេឃុំ ដើម្បីឲ្យប្រជាពលរដ្ឋមានជំនឿចិត្តលើបក្សប្រជាជនយើង ហើយមានសកម្មភាពផែនការប្រជុំពង្រឹងជាប្រចាំ នៅមូលដ្ឋាន ចំណុចដែលដោះស្រាយមិនបានត្រូវស្នើឬរាយការណ៍មកថ្នាក់ស្រុកដើម្បីដោះស្រាយបន្ត ៕