ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អរគុណ​ចំពោះ​ទឹកចិត្ត និង​ឆន្ទៈ​របស់​យុវជន​គ្រប់រូប ដែល​ជ្រើសរើស​ចូលរួម​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា

09-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្តកំពង់ចាម​និង​ត្បូងឃ្មុំ​ទទួលបន្ទុក​ការងារ​យុវជន បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត និង​ឆន្ទៈ​របស់​យុវជន​ដែល​បានជ្រើសរើស​ចូលរួម ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ស្ម័គ្រចិត្ត និង​បាន​ចំណាយ​កម្លាំងកាយ​ចិត្ត​និង​ពេលវេលា​ដើម្បី​បម្រើ​កិច្ចការ បក្ស​និង​ប្រជាពលរដ្ឋ ដែល​នេះ​គឺជា​ការងារ​ដ៍​សំខាន់​ណាស់ ក្នុង​ការប្រើ​យន្តការ​សរុប កម្លាំង​សរុប​ដើម្បី​ជម្រុញ​ការងារ ឱ្យបាន​រលូន​និង​ជោគជ័យ​។​

​ការលើកឡើង​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ធ្វើឡើង នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​យុវជន​គណបក្ស​ប្រជាជន​ថ្នាក់ឃុំ ថ្នាក់ភូមិ នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៦​។​

​ក្រៅពី​ការលើកឡើង​ខាងលើ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា គណបក្ស​ប្រជាជន​ត្រូវបាន​បង្កើត​មុនគេ​ជា​យូ​មកហើយ ដែល​យុវជន​ជំនាន់​មុន​បាន ចូលរួម រំដោះ​ប្រទេសជាតិ បម្រើប្រជាជន បាន​បង្កើត​និង​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន​សម្រាប់​មនុស្ស ជំនាន់​ក្រោយ​។ គណបក្ស​ប្រជាជន​បានឈ្នះ​ជា​បន្តបន្ទាប់ និង​បន្ត​ឈ្នះ ដោយ​កត្តា​ខ្ល​ខ្លួន​យើង ក្នុងនោះ​គឺ​រាជរដ្ឋាភិបាល​បាន​ខិតខំ ដោះស្រាយ​និង​ធ្វើ​ការងារ​ច្រើនណាស់​និង​បន្តធ្វើ​សម្រាប់​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​យ៉ាង​ដូច្នោះ​ថា «​បក្ស​របស់​យើង មាន​អ្នកដឹកនាំ​ប្រកបដោយ​ការ ទទួលខុសត្រូវ​និង​បាន​គិតពី ផល​ប្រ​យោ​ជ​ន៏​ជាតិ និង​ប្រជាជន​ជាធំ​។ យុវជន​ត្រូវមាន​ទំនុកចិត្ត​និង​ក្តីសង្ឃឹម​ចំពោះ​គណបក្ស និង​ត្រូវ​បន្តធ្វើ​អំពើរ​ល្អ​ក្នុង អត្តសញ្ញាណ​បក្ស​និង​សូមឱ្យ​ស្មារតី ទឹកចិត្ត​និង​ឆន្ទៈ​នេះ​ស្ថិតក្នុង​បេះដូង របស់​យើង ទាំងអស់គ្នា​»៕

ចំនួនអ្នកទស្សនា

    19572777

  • ថ្ងៃនេះ2921
  • ម្សិលមិញ3211
  • សប្តាហ៍នេះ15951
  • ខែនេះ9071
  • ឆ្នាំនេះ345331
  • សរុប19572777