កណ្ដាល៖នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានកិត្តិយសក្រុមយុវជន ខ៤។ លោក ណុប រតនៈ ប្រធានប្រតិបត្តិក្រុមយុវជន ខ៤ ។ លោក ឌី សុបញា អនុប្រធានប្រតិបត្តិ
លោក លីម ហុក អគ្គលេខាធិការ លោក បូរ ណារ៉េត អភិបាលស្រុកកណ្តាលស្ទឹង ព្រមទាំងសមាជិកក្រុមយុវជន ខ៤ ។
នាឱកាសនោះក្រុមការងារក៏ បាននាំយកសម្ភារ ថវិកា និង ទឹកស្អាតមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋ ដែលកំពុងតែខ្វះខាតចំនួន ១០គ្រួសារ ស្ថិតក្នុងព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល៕