ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ស.ស.យ.ក ក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម វ៉េង សុធី ឯកឧត្តម រាជ រ៉ា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ព្រមទាំងយុវជន ស.ស.យ.ក វិស័យពាណិជ្ជកម្មមួយចំនួនទៀត បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ២០គ្រួសារ ក្នុងខេត្តប៉ៃលិន ដោយក្នុងមួយគ្រោះសារទទួលបាន៖ តង់ចំនួន ១ មី១កេះ ទឹកត្រី១យួរ ត្រីខ ១យួរ ទឹកសុទ្ធ២យួរ អង្ករ២០គីឡូក្រាម និងថវិការចំនួន ៤០,០០០៛ ។
ក្នុងដំណើរបេសកកម្មមនុស្សធម៌នេះ ឯកឧត្តម អ៊ុក ប្រជា ក្នុងនាម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានផ្តល់ថវិកាចំនួន១,០០០,០០០៛(មួយលានរៀល) ជូនដល់ឯកត្តម កើត សុធា អភិបាលខត្តប៉ៃលិន សម្រាប់ឧបត្ថម្ភ និងទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ផងដែរ ៕