ព្រៃវែង៖អនុវត្តន៍តាមការចាត់តាំងរបស់លោក ម៉ននី បណ្ឌិត ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកស៊ីធរកណ្ដាល លោក ស៊ាន ចិន្ដា អនុប្រធានយុវជនបក្សស្រុក បានដឹកនាំក្រុមការងារយុវជនស្រុក យុវជនគណបក្សឃុំ យុវជនគណបក្សភូមិ ឃុំជ្រៃឃ្មុំ និង ឃុំព្នៅទី២ ចុះសួរសុខទុក្ខ និង ជូនថវិកា ដល់ចាសជរាគ្មានទីពឹង ចំនួន២នាក់ គឺទី១៖ លោកយាយ ស្រូយ លន់ អាយុ ៦៦ ឆ្នាំ នៅភូមិព្រៃស្វា ឃុំជ្រៃឃ្មុំ ថវិកា ១១០,០០០រៀល ទី២៖ លោកយាយ ហ៊ុន ហ៊ុំ អាយុ ៨៧ ឆ្នាំ រស់នៅភូមិ ស្គាស្រុក ឃុំព្នៅទី២ ថវិកា ១៨៥,០០០រៀល ដែលជាថវិកាទទួលបានពីសប្បុរសជននៅភ្នំពេញ និង ការចូលរួមរបស់សមាជិកក្រុមការងារយុវជនស្រុក ក្រុមសកម្មជនយុវជនគណបក្សឃុំ ភូមិ ដែលពួកគាត់មានការលះបង់ខ្ពស់ ចំពោះកិច្ចការសង្គម មកចូលរួមកិច្ចប្រជុំ គ្មានសោហ៊ុយជូនហើយ ថែមទាំងចូលរួមជាថវិកាទៀត កម្លាំងសទ្ធាទាំងនេះ ពិតជាបានជម្រុញចិត្តឱ្យរូបខ្ញុំ និង ថ្នាក់នាំមានកម្លាំងចិត្តក្នុងការបន្តសកម្មភាពនាពេលអនាគត៕