ព្រៃវែង៖នៅល្ងាចថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៦ ក្រុមការងារយុវជនគណបក្សស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំអាណត្តិប្រចាំខែឧសភា និង ប្រកាសសេចក្តីសម្រេចបង្កើតក្រុមសកម្មជនយុវជនគណបក្សភូមិ ឃុំព្រៃដើមថ្នឹង ក្រោមអធិបតីភាព លោក ម៉ននី បណ្ឌិត ប្រធានក្រុមការងារយុវជនគណបក្សស្រុក។
នាឱកាសនោះលោក ម៉ននី បណ្ឌិត ប្រធានក្រុមការងារយុវជនគណបក្សស្រុក បានថ្លែងប្រាប់យុវជនបក្សដែលទើបបញ្ចូលទាំងអស់ឲ្យ បានយល់ដឹងអំពីប្រវត្តិគណបក្ស អំពីការតស៊ូរបស់បុព្វបុរស ក្នុងបក្សពិសេសសម្តេចតេជោហ៊ុន សែន ក្នុងការរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍ និងនាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៍ ដូចបច្ចុប្បន្ននេះ។
យុវជនទាំងអស់បានប្តេជ្ញាការពារសន្តិភាព ស្ថេរភាពនយោបាយ និងសមិទ្ធិផលនានារបស់គណបក្សប្រជាជនកម្ពុជា អោយនៅស្ថិតស្ថេរ យូអង្វែងប្តេជ្ញាដើរតាមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ និងប្រឆាំងដាច់ខាតរាល់ទង្វើ ដែលប៉ុនប៉ងនាំមកនូវចលាចលនិងទាញ សង្គមជាតិឲ្យដើរថយក្រោយ៕