កណ្ដាល ៖ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាស្រុកលើកដែកបានរៀបចំកម្មវិធីសំណេះសំណាលជាមួយយុវជន ស.ស.យ.ក ស្រុកលើកដែក ក្រោមអធិបតីភាព ឯកឧត្តមគីម រិទ្ធី អភិបាលរងខេត្ត និងជាប្រធានស.ស.យ.កខេត្តកណ្ដាល, លោក ម៉ា ដូណាអនុប្រធានស.ស.យ.ក ខេត្តកណ្ដាល, លោកគីម ចាន់បញ្ញាសមាជិក គណៈកម្មការខេត្តកណ្ដាល រួមនឹង សមាជិក សមាជិកា លោក លោកស្រី ប្រធាន អនុប្រធានស.ស.យ.កស្រុក និងឃុំទាំង៧ ប្រធាន អនុប្រធានស.សយ.ក សាលាមធ្យមសិក្សាទាំង៧ សរុបប្រមាណ៥០នាក់។
បន្ទាប់ពីលោកឆើម សេរីវឌ្ឍន៍ អភិបាលរងស្រុក និងជាប្រធានស.ស.យ.ក ស្រុកបានឡើងអានរបាយការណ៍ស្វាគមន៍ស្តីពីសកម្មភាពការងារ ដែលស.ស.យ.ក ស្រុកបានអនុវត្តកន្លងមក។ក្នុងឱកាសនោះដែរ ឯកឧត្តមគីម រិទ្ធី បានសំណេះសំណាលជាមួយសមាជិកស.ស.យ.ក ដោយបញ្ជាក់ថា ត្រូវធ្វើឲ្យស.ស.យ.ក តាមឃុំនីមួយៗក្លាយជាមជ្ឈមណ្ឌលយុវជន ដែលប្រមូលផ្តុំយុវជនតាមរយៈ ការអប់រំ វប្បធម៌ជាតិ ដោយយកវត្តអារាមជាគោលដៅ
-យុវជនស.ស.យ.ក ឃុំនីមួយៗត្រូវពង្រីកសមាជិកក្នុងឃុំឲ្យបានយ៉ាងតិច២០០នាក់
-បញ្ចូលសមាជិក ស.ស.យ.ក ណាដែលសកម្មឲ្យក្លាយជាយុវជនសកម្មរបស់ស្រុក
-បើកវគ្គកសាង និងបណ្ដុះបណ្ដាលសមាជិក
-ចងក្រងយុវជនតាមភូមិជាក្លឹប ជាក្រុមតាមចំណង់ចំណូលចិត្តរបស់យុវជន ជៀសវាងចងក្រង តាមការចាត់តាំង
-បើកឲ្យមានក្រុម ក្លឹបយុវជនតាមភូមិដូចជាក្រុមយុវជនបរិច្ចាគឈាម ក្លឹបកីឡានានា។
ខណៈនោះឯកឧត្តមគីម រទ្ធីបានផ្តល់កុំព្យូទ័រមួយគ្រឿងដល់ក្រុមការងារយុវជនសម្រាប់ ប្រើប្រាស់ និងផ្តល់ក្រណាត់កាត់អាវដល់យុវជនចំនួន៤០០អាវ ភ្ជាប់ជាមួយឡូហ្គោស.ស.យ.ក និងបានឧបត្ថម្ភថវិកាដល់សមាជិកសមាជិកាចូលរួម៥០នាក់ម្នាក់ៗទទួល បាន៤០០០០រៀល៕