ស​.​ស​.​យ​.​ក សហការ​ជាមួយ ក្រុម​ចលនា​យុវជន​កម្ពុជា​១៥៧ និង​សមាគម​បញ្ញវ័ន្ត បើក​វគ្គ​បំប៉ន​២​ខែ​ដល់​សិស្ស​ត្រៀមប្រឡង​បាក់​ឌុប

19-May-2016 | ដោយ មែន កំសត់


​កោះកុង​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សាខា​ខេត្តកោះកុង បានធ្វើ​ការសហការ​ជាមួយ សាខាសមាគម​បញ្ញវ័ន្ត និង​យុវជន​ស្ម័គ្រចិត្ត (១២) និង​សាខា​ក្រុម​ចលនា​កម្ពុជា (១៥៧) បើក​វគ្គ​បំប៉ន​រយៈពេល​២​ខែ ចំនួន​៥​មុខវិជ្ជា និង​ធ្វើការ​ផ្តល់​កំ​ព្យូ​ទ័​រ​ចំនួន​៤​គ្រឿង ទុក​សម្រាប់​ប្រើប្រាស់ និង​ធ្វើ​ការផ្តល់​លិខិត​ស​សើរ ដល់​សិស្ស​ពូកែ​ចំនួន​៥​នាក់ និង​ថវិកា​មួយចំនួន​ផងដែរ នៅ​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦​។​

​ការបើក​វគ្គ​បំប៉ន​ដល់​សិស្ស​ត្រៀមខ្លួន ប្រឡង​បាក់​ឌុប លោកស្រី មិថុនា ភូ​ថង ប្រធាន​សាខា ស​.​ស​.​យ​.​ក បាន​បញ្ជាក់ថា ស្ថិតក្នុង​បរិយាកាស​ដ៏​ថ្លៃថ្លា​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តកោះកុង បាន​ពិភាក្សា​ជាមួយ​សមាគម ជា​ដៃគូ​ក្នុង​ខេត្ត​បានរៀបចំ​បើក​វគ្គ​បំប៉នបន្ថែម ជូន​ដល់​សិស្សានុសិស្ស​ត្រៀម ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៦ នឹង​ជិត​មកដល់​នាពេល​ខាងមុខនេះ​។​

​វគ្គ​បំប៉ន​ជូន​ដល់​សិស្សានុសិស្ស​នោះ មាន​ចំនួន​៥​មុខវិជ្ជា ១- គណិត​វិជ្ជា ២-​រូបវិទ្យា ៣-​ភាសា​ខ្មែរ ៤- គីមីវិទ្យា ៥- ជីវៈវិទ្យា​។​
​លោកស្រី មិថុនា ភូ​ថង​បាន​ផ្តាំផ្ញើ​ដល់​ក្ម​យៗ​ជា​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ទៅលើ​ការសិក្សា​ជា​ចម្បង ត្រូវ​បង្កើន​ធនធានមនុស្ស ដោយ​ខ្លួនឯង​មិនត្រូវ​បោះបង់​ការសិក្សា​ឡើយ​៕

ចំនួនអ្នកទស្សនា

    19572837

  • ថ្ងៃនេះ2981
  • ម្សិលមិញ3211
  • សប្តាហ៍នេះ16011
  • ខែនេះ9131
  • ឆ្នាំនេះ345391
  • សរុប19572837