ព្រៃវែង ៖ នៅព្រឹកថ្ងៃ២០ខែឧសភាឆ្នាំ២០១៦នៅស្នាក់កាតគណបក្សស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង បានរៀបចំអោយមានការកម្មវិធីប្រកួតប្រជែង ជ្រើសរើសយុវជនជាវាគ្មិន ប្រចាំឃុំ ដោយមានការសហការពីក្រុមការងារយុវជនគណបក្សប្រជាជនខេត្តព្រៃវែង និងមានលោកម៉ននី បណ្ឌិត អនុប្រធានបក្សស្រុក និងជាប្រធានយុវជនស្រុក។
ពិធីនេះមានវត្តមានចូលរួមពីក្រុមកាតងារយុវជនបក្សខេត្ត គណៈកម្មាធិការបក្ស ខេត្ត ក្រុមការងារ យុវជនស្រុក សាខាយុវជន បក្ស ឃុំ សាខាមូលដ្ឋានយុវជនភូមិ ក្នុងស្រុកស៊ីធរកណ្ដាលជាច្រើននាក់ផងដែរ។នាឱកាសនោះលោកម៉ននី បណ្ឌិត អនុប្រធានបក្សស្រុក និងជាប្រធានយុវជនស្រុក បានមានមតិសំណាល ទៅកាន់អង្គពិធី លោកក៏បានបញ្ជាក់ពីគោលបំណងកម្មវិធីប្រកួតប្រជែង ជ្រើសរើសយុវជនជាវាគ្មិន ប្រចាំឃុំ ដើម្បី បម្រើការងារ បក្ស ហើយ យុវជន ដែលជាវាគ្មិន ត្រូវយល់ដឹងឲ្យកាន់តែច្បាស់លើការងារបក្សឲ្យកាន់តែស៊ីជម្រៅ វាយបក ប្រតិកម្មលើការវាយប្រហារ លើបក្សប្រឆាំង ដែលតែងតែតិះដៀល បង្ខូចរាជរដ្ឋាភិបាល និងចេះណែនាំ ដល់សកម្មភាព យុជន ឲ្យចូលរួម ក្នុងការងារបក្ស អប់រំមូលដ្ឋានប្រជាពលរដ្ឋឲ្យមានជំនឿមកលើបក្ស ដើម្បីយើង មានប្រជាប្រីយភាព និងនៅពេលខាងមុខបក្សប្រជាជនកម្ពុជាយើងមានភាពជោគជ័យនាពេលខាងមុខ៕