គណបក្ស​ប្រជាជន​ខេត្តកំពង់ស្ពឺ ប្រកាស​បញ្ចូល​សមាជិក​ថ្មី​១២០ របស់​ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព

21-May-2016 | ដោយ មែន កំសត់


​កំពង់ស្ពឺ​៖ គណបក្ស​ប្រជាជន​ខេត្តកំពង់ស្ពឺ បានរៀបចំ​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី របស់​ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ចំនួន​១២០​នាក់ នៅ​រសៀល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦​នេះ ក្រោម​អធិបតីភាព លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត លោក យឹម សុខុម អនុប្រធាន​បក្ស​ខេត្ត និង​លោក ប៉ាន់ ខែម​ប៊ុនថន ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ដែល​ប្រព្រឹត្តិ​ទៅក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន ខេត្តកំពង់ស្ពឺ​។​
​បន្ទាប់ពី​ការបញ្ចូល​សមាជិក​ថ្មី របស់​ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​រួច នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ លោក​អភិបាលខេត្ត ក៏មាន​រៀបចំ​ពិធី​ពិសា​របាយ​សាមគ្គី​ផងដែរ​៕

ចំនួនអ្នកទស្សនា

    19551927

  • ថ្ងៃនេះ2391
  • ម្សិលមិញ3761
  • សប្តាហ៍នេះ16641
  • ខែនេះ69541
  • ឆ្នាំនេះ324481
  • សរុប19551927