ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅថ្ងៃ ទី២៤ ខែ ឧសភា ឆ្នាំ២០១៦ បានប្រគល់ផ្ទះមួយខ្នង ដែលមានទំហំ៥ម៉ែត្រ គុណ ៧ម៉ែត្រ និងបង្គន់អនាម័យមួយ ជូនស្ត្រីមេម៉ាយ ណុបរតនៈ និងមានកូននៅក្នុងបន្ទុកចំនួន៤ រស់នៅក្នុងឃុំ អូលើ ស្រុកសំរោងទង់ខេត្ត កំពង់ស្ពឺ។
អាជ្ញាធរភូមិ ឃុំ បានស្នើសុំផ្ទះមួយខ្នងនេះទៅកាន់ក្រុមការងារគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីមើលឃើញពីការលំបាករបស់អ្នកស្រី ណុបរតនៈច ព្រោះអ្នកស្រីរស់នៅជាមួយបងប្អូនសាច់ឆ្ងាយ ពុំមានលទ្ធភាព ក្នុងការសាងសង់លំនៅដ្ឋានដោយខ្លួនឯង ទើបក្រុមការងារបានស្មើទៅកាន់ឯកឧត្តម ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រខេត្តកំពង់ស្ពឺ សម្រេចសាងសង់ផ្ទះមួយខ្នងជូនគាត់។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះសប្បុរសជន និងក្រុមការងារ គណបក្សប្រជាជនកម្ពុជា ទាំងអស់ដែលបានចូលរួមចំណែកផ្តល់ជាថវិកា ដើម្បីសាងសង់នូវលំនៅស្ថានមួយខ្នងនេះ ជូនអ្នកស្រី ណុបរតនៈ ដែលជាស្ត្រីមេម៉ាយទីទាល់ក្រ។
ឯកឧត្តម បានបន្តទៀតថា រាល់ការលំបាកនៅតាមមូលដ្ឋានដែលប្រជាពលរដ្ឋជួបប្រទះ មិនដែលមានអ្នកណាមកមកជួយក្រៅពីមន្ត្រីគណបក្សប្រជាជននោះទេ។
ឯកឧត្តម តំណាងរាស្ត្រ បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយសម្ដេចតែងតែណែនាំអោយអោយក្រុមការងារគណបក្សប្រជាជនកម្ពុជា ទាំងអស់ ដែលចុះជួយនៅតាមមូលដ្ឋានគ្រប់ទីកន្លែង ពិនិត្យតាមដានមូលដ្ឋានរបស់ខ្លួន ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដើម្បីជួយសង្គ្រោះនូវពេលដែលប្រជាពលរដ្ឋជួបប្រទះនូវបញ្ហានៅតាមមូល ដ្ឋាន។
សូមបញ្ជាក់ថា ផ្ទះមួយខ្នងនេះ បានចំណាយថវិកាចំនួន៦ពាន់ដុល្លា ហើយថវិកាទាំងនោះ បានមកពីការចូលរួមរបស់សប្បុរសជនក្រុមការងារគណបក្សប្រជាជនកម្ពុជា៕