ប្រធាន​ចលនា​យុវជន​កម្ពុជា (១៥៧) អញ្ជើញ​សម្ពោធ​ផ្លូវ​បេតុង​មួយ​ខ្សែ នៅ​ស្រុក​ព្រៃនប់ និង​ចែក​អំណោយ​មួយចំនួន

28-May-2016 | ដោយ មែន កំសត់


​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) តំណាង​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែលជា​ស្ថាបនិក និង​លោក សំ សំអាត អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​សមាជិក សមាជិកា មក​សម្ពោធ​ផ្លូវ​បេតុង​មួយ​ខ្សែ ដែលមាន​ទទឹង​៤​ម៉ែត្រ និង​បណ្តោយ​១១៣.៥​ម៉ែត្រ ស្ថិតក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន​ស្មាច់​ដែង ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​នៅក្នុង​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់ លោកគ្រូ អ្នកគ្រូ​ចំនួន​៥១​នាក់ សិស្សានុសិស្ស​ចំនួន​២១០​នាក់ និង​ប្រជាពលរដ្ឋ​ចំនួន​៦០​គ្រួសារ ព្រមទាំង​មន្ត្រីរាជការ ប្រធាន​មន្ទី​ស្ថាប័ន​នានា​ជុំវិញ​ខេត្ត​មួយចំនួន​ផងដែរ​។​

​បន្ទាប់ពី​កម្មវិធី​សម្ពោធ​ផ្លូវ​បេតុង​បានបញ្ចប់ ក៏មាន​ការចែក​ជូនអំណោយ​ទៅដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផងដែរ ដោយ​អំណោយ​មានដូចជា​៖
* ចំពោះ​លោកគ្រូ អ្នកគ្រូ​៥១​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ៥០,០០០​រៀល​
* ចំពោះ​សិស្សានុសិស្ស​២១០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ៥,០០០​រៀល​
* ចំពោះ​ប្រជាពលរដ្ឋ​ចំនួន​៦០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ​១​បាវ​(២៥​គីឡូក្រាម​), មី​១​កេស​, ត្រីខ​១​យួរ​, ប្រេងឆា​១​ដប​, ទឹកត្រី​១​យួរ​, ទឹក​ស៊ី​អ៉ី​វ​១​យួរ​, អំបិល​១​គីឡូក្រាម​, ស្កសរ​១​គីឡូក្រាម​, ប៊ីចេង​០.៥​គីឡូក្រាម និង​ថវិកា ១០,០០០​រៀល
* សិស្សានុសិស្ស​ក្រុមបាល់ទាត់ ទទួលបាន​បាល់ទាត់​២ បាល់ទះ​២ និង​ថវិកា​១០,០០០​រៀល​។​
​ជា​កិច្ចបញ្ចប់​នៃ​កម្មវិធី គណៈអធិបតី និង​ក្រុមការងារ​បាន​ចូលរួម​កម្មវិធី​ដាំ​ដើមឈើ​ដើម្បី ជា​និមិត្តរូប​នៃ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ផ្លូវ​បេតុង​១​ខ្សែ​នេះ​៕

ចំនួនអ្នកទស្សនា

    19551237

  • ថ្ងៃនេះ1701
  • ម្សិលមិញ3761
  • សប្តាហ៍នេះ15951
  • ខែនេះ68851
  • ឆ្នាំនេះ323791
  • សរុប19551237