កំពង់ចាម៖នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៦ នៅសាលប្រជុំសាលាស្រុកកោះសូទិនបានរៀបចំ ពិធីប្រកាសទទួលស្គាល់សមាសភាពសហភាពសហព័ទ្ធយុវជនឃុំ ស្រុកនៃស្រុកកោះសូទិនក្រោមអធិបតីភាព លោក ហាន កុសល នាយករដ្ឋបាលសាលាខេត្តកំពង់ចាមនិងជាប្រធានសមាសភាពសហភាពសហព័ទ្ធយុវជនខេត្តកំពង់ចាម។
ពិធីប្រកាសទទួលស្គាល់នេះក៏មានវត្តមានចូលរួមពីលោក ផេន សុផល អភិបាលស្រុក និងក្រុមការងារបង្គោលសមាសភាពសហភាពសហព័ទ្ធយុវជនស្រុក ឃុំ ជាច្រើននាក់ផងដែរ។ នាឱកាសនោះលោក ហាន កុសល នាយករដ្ឋបាលសាលាខេត្តកំពង់ចាមនិងជាប្រធានសមាសភាពសហភាពសហព័ទ្ធយុវជនខេត្តកំពង់ចាមបានមានមតិសំណេះសំនាលទៅកាន់សមាជិកសមាជិកានៃអង្គប្រជុំ យោងតាមការណែនាំ របស់ថ្នាក់ខេត្ត ត្រូវរៀបចំក្រុមការងារសហភាពសហព័ទ្ធយុវជនទោតាមឃុំ ស្រុក ភូមិនៅក្នុងខេត្តឲ្យបាននាមុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ លោកក៨បានបញ្ជាក់ផងដែរថា៖សមាសភាពសហភាពសហព័ទ្ធយុវជន(ស សយក)ថ្នាក់ជាតិដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ក្នុងគោលបំណង ឲ្យយុវជនចូលរួមក្នុងសកម្មភាពជាមួយអាជ្ញាធរ លើការចូលរួមគ្រប់រូបភាពក្នុងមូលដ្ឋាន ការតាមដាលនូវរាល់សកម្មភាពអសកម្មភាពរបស់មន្ត្រីផងដែរ ចូលឬយមផ្សព្វផ្សាយ ច្បាប់បទដ្ឋានដូចជាច្បាប់ចរាចរណ៍ ផ្លូវគោក គ្រឿងញៀន ផ្សេងៗ។
បន្ទាប់មកលោក ហាន កុសល និងលោក ផេន សុផល អភិបាលស្រុកក៏បានអានសេចក្ដីប្រកាសទទួលស្គាល់នូវសមាសភាព សហភាពសហព័ទ្ធយុវជនឃុំ ស្រុកនៃស្រុកកោះសូទិនចាប់ពីពេលនេះតទៅ៕