ឯកឧត្តម ស សុខា៖យុវជននិងប្រជាពលរដ្ឋមិនចូលរួមអោយស្រុះគ្នាទេប្រទេសគ្មានការភិវឌ្ឍនោះទេ

02-June-2016 | ដោយ មែន កំសត់

 

ព្រៃវែង ៖នៅឱកាសទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម ស សុខា ក្នុងនាមយុវជនមួយរូប ជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជន កម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង លោកបានចូលរួមអបអរសាទរ ដ៏ស្មោះអស់ពីដួងចិត្ត និងស្នើសុំ អោយមនុស្សគ្រប់រូបនាំគ្នាជួយជ្រោមជ្រែងសិទ្ធិសំខាន់ៗរបស់កុមារ ចូលរួមអភិវឌ្ឍកុមារ ដើម្បីផ្តល់ឱកាសអោយកុមារគ្រប់យ៉ាង ព្រមទាំងលើកទឹក ចិត្តប្អូនៗកុមារត្រូវមានសង្ឃឹមឡើង ព្រោះទាំងលោក និងក្រុមការងាររបស់លោក នឹងនៅជាមួយប្អូនៗកុមារជានិច្ច។ ខាងក្រោមនេះ គឺជាខ្លឹមសារ ដែលលោក ស សុខា សរសេរបង្ហោះក្នុង Page Face book របស់លោក ៖

-សូមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី៦៧! គ្រប់វិស័យ គ្រប់និន្នាការ និងគ្រប់មជ្ឈដ្ឋាន សុទ្ធតែមានតួនាទីក្នុងការលើកកម្ពស់ ស្ថានភាពកុមារសព្វថ្ងៃឲ្យកាន់តែប្រសើរឡើងថែមទៀត។

-ដើម្បីអភិវឌ្ឍកុមារ និងដើម្បីផ្ដល់ឱកាសដល់កុមារគ្រប់យ៉ាងនោះ ប្រទេសត្រូវតែមានសន្តិភាពជាមុន។ បន្ទាប់មកមានស្ថេរភាពសេដ្ឋកិច្ច។ ការពិតជាតួនាទីរបស់រដ្ឋាភិបាលជាចម្បង តែបើភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋមិនចូលរួមអោយស្រុះគ្នាទេ ក៏យឺតយ៉ាវដែរ។

-សូមរួមគ្នា ជ្រោមជ្រែងសិទ្ធិកុមារសំខាន់ៗ ដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការការពារ សិទ្ធិសុខភាព និងសិទ្ធិ ចូលរួម…។ល។ ជាពិសេស សូមពួតដៃគ្នាជួយកុមារងាយរងគ្រោះជាអាទិភាព ដូចជា កុមារអនាថា កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមាររស់នៅ ជាមួយមេរោគអេដស៍ កុមាររងគ្រោះដោយសារគ្រឿងញៀន-គ្រឿងស្រវឹង កុមារប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍… បើទោះជារដ្ឋាភិបាល និងអាជ្ញា ធរពាក់ព័ន្ធ លោកបានបំពេញកិច្ចការងារនេះតាមគោលនយោបាយជាដំណាក់កាលៗក្ដី។

-សូមប្អូនៗ កុមារទាំងអស់ កុំអស់សង្ឃឹម! ពួកយើងនឹងនៅជាមួយប្អូនៗ គ្រប់ដង្ហើម ដើម្បីផ្ដល់ឳកាស និងជ្រោមជ្រែងអនាគតអ្នកទាំងអស់គ្នាអោយ អស់ពីលទ្ធភាព តែសូមប្អូនៗគប្បីផ្ដល់ក្ដីសង្ឃឹមអោយខ្លួនឯងមួយចំណែកធំដែរ។ ជយោ! កុមារកម្ពុជា អនាគតកម្ពុជា !!!!៕

 

ចំនួនអ្នកទស្សនា

    19551367

  • ថ្ងៃនេះ1831
  • ម្សិលមិញ3761
  • សប្តាហ៍នេះ16081
  • ខែនេះ68981
  • ឆ្នាំនេះ323921
  • សរុប19551367