ក្រុមយុវជន (​ខ​៤) នាំយក​អំណោយ​ទៅ​ប្រគល់ជូន ប្រជាពលរដ្ឋ​មានការ​ខ្វះខាត​១០​គ្រួសារ នៅ​ឃុំ​រការ

05-June-2016 | ដោយ មែន កំសត់

 
​កណ្តាល​៖ ក្រោយ​បញ្ចប់​ការចែកជូន​សម្ភារ​សិក្សា​ជូន​សិស្ស ជាមួយ​ក្រុម​ជំនួយការ​លោក ហ៊ុន ម៉ា​ណែ​ត នៅ​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ ក្រុមយុវជន​(​ខ​៤) និង​អភិបាលរង​ស្រុក​កណ្តាលស្ទឹង លោក តេង រិទ្ធី បាន​នាំយក​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាមរយៈ​ការចង្អុល​ប​ង្ហ​ញ ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង យកទៅ​ចែក ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជីវភាព​ខ្វះខាត​១០​គ្រួសារ​ផងដែរ នៅក្នុង​ឃុំ​រការ ស្រុក​កណ្តាលស្ទឹង ដោយ​មួយ​គ្រួសារ ទទួលបាន​អង្ករ​២៥​គីឡូក្រាម ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ មី​១​កេស អំបិល​១​កញ្ចប់ ប៊ីចេង​១​កញ្ចប់ និង​ថវិកា​៥​ម៉ឺន​រៀល​ផងដែរ​។​
​នៅក្នុង​ឱកាស​នោះ លោក តេង រិទ្ធី និង​ក្រុមការងារ​យុវជន​(​ខ​៤) បាន​ផ្តាំផ្ញើ​ការសួរសុខទុក្ខ ពី​ថ្នាក់ដឹកនាំ​ហើយ​បាន​ចាត់ចែង​ឲ្យ​ក្រុម ការងារ​នាំយក​អំណោយ​មក​ចែកជូន​នា​ថ្ងៃនេះ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ បាន​មួយកំរិត​ទៀត​

ចំនួនអ្នកទស្សនា

    19552147

  • ថ្ងៃនេះ2611
  • ម្សិលមិញ3761
  • សប្តាហ៍នេះ16861
  • ខែនេះ69761
  • ឆ្នាំនេះ324701
  • សរុប19552147