ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០១៦ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌ៧មករា បានចូលរួមពិធី អបអរសាទរការបោះជំរុំគីរីរម្យ ឋានសួគ៌ទេសភាព និងដាំកូនឈើនិងដើមអូគីដេ តាមដងផ្លូវនៃរមណីដ្ឋានគីរីរម្យ ដើម្បីរួមចំណែកអភិរក្សបរិស្ថាន និងរួមចំណែកដល់សង្គមជាតិ ក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ រមណីយដ្ឋានគីរីរម្យ៕