ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សខណ្ឌដង្កោ បានរៀបចំពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនភូមិ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម យស ផានិត្តា ក្រុមការងារយុវជន ចុះជួយខណ្ឌដង្កោ ។
ពិធីបោះឆ្នោតជ្រើសរើសនោះក៏ មានការចូលរួម ពី លោក នុតពុធ ដារ៉ា ប្រធានគណៈកម្មាធិការបក្សខណ្ឌ ក្រុមការងារ បក្ស ខណ្ឌ សមាជិកគណៈកម្មាធិការ បក្ស ខណ្ឌ ក្រុមការងារយុវជន ខណ្ឌ សកម្មជនយុវជន ខណ្ឌ សង្កាត់ គណៈកម្មាធិការបក្ស សង្កាត់ សាខាបក្សភូមិ និង មន្ត្រីថ្នាក់ដឹកនាំបក្សជាច្រើននាក់ផងដែរ ។
នាឱកាសនោះ ឯកឧត្តម យស ផានិត្តា បាន មានមតិសំណេះសំនាលទៅកាន់សមាជិកសមាជិកានៃ អង្គប្រជុំ យោងតាមការណែនាំ របស់ក្រុមការងារថ្នាក់កណ្ដាល ត្រូវរៀបចំក្រុមការងារយុវជន តាមសង្កាត់ ខណ្ឌ ភូមិនៅក្នុងរាជធានីឲ្យបាននាមុនពេលបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ ឯកឧត្តម យស ផានិត្តាក្រុមការងារ ក៏បានបន្តផងដែរថា រចនាសម្ព័ន្ធ យុវជនជាសរសរទ្រូងសំខាន់រឹងមាំ ក្នុងគោលបំណង ឲ្យយុវជនចូលរួមក្នុងសកម្មភាពជាមួយអាជ្ញាធរ លើការចូលរួមគ្រប់រូបភាពក្នុងមូលដ្ឋាន ការតាមដាននូវរាល់សកម្មភាពអសកម្មភាពរបស់មន្ត្រីផងដែរ ចូលឬរួមមផ្សព្វផ្សាយ ច្បាប់បទដ្ឋានដូចជាច្បាប់ចរាចរណ៍ ផ្លូវគោក គ្រឿងញៀន ផ្សេងៗ។
បន្ទាប់មកឯកឧត្តម យស ផានិត្តានិង លោក នុតពុធ ដារ៉ា ក៏បានអានសេចក្ដីប្រកាសទទួលស្គាល់នូវសមាសភាព ថ្នាក់ដឹកនាំយុវជនដែលបានបោះឆ្នោតជ្រើសរើសប្រកបដោយការពេញចិត្តនិងជឿទុកចិត្តពីក្រុមការងារ ចាប់ពីពេលនេះតទៅ ឯកឧត្តមនិងក្រុមការងារក៏បានផ្ដល់នូវសម្ភារៈនិងថវិកាមួយចំនួនដល់អ្នកចូលរួមផងដែរ៕