ភ្នំពេញ៖ដោយមើលឃើញអាណិតលោកនគរបាលចរាចរណ៍ ជាមនុស្សល្អហើយតស៊ូនឹងការងារ រហូតដួលសន្លប់នៅគោលដៅប្រចាំការ តែម្ដង ទើបនាព្រឹកថ្ងៃទី០៣ខែកក្កដាឆ្នាំ២០១៦លោក ហ៊ុយ សារុន អភិបាលរងខណ្ឌ តំណាងអោយលោក ឃ្លាំង ហួត អភិបាលខណ្ឌ ជ្រោយចង្វារ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឩបត្ថម្ភ ដល់លោកពូ ឃួន ឈាង ឋានៈអនុសេនីយ៍ទោ មន្រី្តប៉ូលីសអធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វារ មានមុខងារកាន់ស្តង់ដាបានដួលសន្លប់ខណៈពេល ឈរតាមគោដៅដើម្បីការពារក្បួន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ចូលប្រជុំក្នុងសណ្ឋាគារសុខា ។
នាឱកាសនោះលោក ហ៊ុយ សារុន អភិបាលរងខណ្ឌបានសម្ដែងនូវការអាណិតលោកនគរបាលចរាចរណ៍ជាមនុស្សល្អហើយតស៊ូនឹងការងារ រហូតដួលសន្លប់នៅគោលដៅប្រចាំការនិងបួងសួងសូមឲ្យវត្ថុសក្ដិសិទ្ធិចូលរួមនិងថែរក្សាជម្ងឺលោកបានជះសះស្បើយ ជាងនោះលើសពីការសំណេះសំនាលលោកក៏បានផ្ដល់នូវអំណោយមួយចំនួនរួមមាន ៖មីចំនួន 2កេស ត្រីខចំនួន២យួរ ទឹកដោះគោខាប់ចំនួន១០កំប៉ុងស្ករសចំនួន ៤គ ក ដែលជាការចូលរួមពីក្រុមការងាររួមមានលោក ឃ្លាំង ហួត អភិបាលខណ្ឌ ឧបត្ថម្ភ ចំនួន១លានរៀលលោកស្រី កែវ ច័ន្ទស៊ុនណារី អភិបាលរងខណ្ឌចំនួន១00.000រៀលលោកហ៊ុយ សារុន អភិបាលរងខណ្ឌផ្ទាល់ចំនួន៥0.000រៀលសរុបថវិកា១១៥0.000រៀលផងដែរ៕