ភ្នំពេញ៖នៅព្រឹកថ្ងៃ ទី ៣០ ខែ កក្តដា ឆ្នាំ ២០១៦មានរៀបចំពិធី បោះឆ្នោតជ្រើសយុវជនគណបក្ស សង្កាត់ ភូមិ សង្កាត់ ក្នុងសង្កាត់ព្រែកថ្មី ក្រោមអធិបតីភាព លោក លីវ វណ្ណថេង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ព្រែកថ្មី និងមានការចូលរួមពីសំណាក់ ឯកឧត្តម និង លោក ជំទាវផងដែរ ក្នុងនោះមានយុវជនចំនួន ០៣ភូមិបានចូលរួម មានភូមិចំពុះក្អែង០១ ,ភូមិកោះក្របី និង ភូមិព្រែកថ្មី គឺជ្រើសរើសក្នុងមួយភូមិ បីនាក់ធ្វើជាប្រធាន អនុប្រធាននិងសមាជិក។
បន្ទាប់ពីដំណើរការបោះឆ្នោតបានលទ្ធផលជាផ្លែផ្កានិងទទួលយកបាននាឱកាសនោះលោក លីវ វណ្ណថេង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ព្រែកថ្មី បានមានប្រសាសន៍ថា យុវជនដែលជាសមាសភាពដែលជាប់ឆ្នោត របស់បក្ស និង ពីការស្ម័គ្រចិត្តនាពេលនេះ គឺបានបង្ហាញពីភាពក្លាហាន សមត្ថភាពនិងភាពជឿជាក់ក្នុងការបង្ហាញមតិ ឆន្ទៈនិងការប្តេជ្ញាគាំទ្ររបស់ខ្លួនចំពោះគណបក្ស។ហើយក៏ គឺជាឃោសនិករបស់បក្ស ដូច្នេះយុវជនត្រូវក្តាប់ឱ្យបាននូវព័ត៌មានការវិវត្តន៍របស់សង្គម គោលការណ៍ គោលយោបាយដើម្បីផ្សព្វផ្សាយដល់ប្រជាជនឱ្យគាំទ្រដល់អំពើល្អរបស់ បក្សដែលមានរចនាសម្ព័ន្ធដឹកនាំ និងរបៀបរបបការងារច្បាស់លាល់។
លោកក៏បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនមែនល្អឥតខ្ចោះនោះទេ ។ប៉ុន្តែបើប្រៀបធៀបជាមួយគណបក្សដទៃ គណបក្សប្រជាជនមានស្នាដៃ និងគុណសម្បត្តិច្រើនណាស់ គ្មានគណបក្សណាធ្វើច្រើនជាងគណបក្សប្រជាជនទេ។ដោយឯកឧត្តមបាន លើកឡើងថា សុខសន្តិភាព ការរីកចម្រើន និងវាសនារបស់ប្រទេសជាតិ គឺអាស្រ័យលើការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ដែលកន្លងមកមិនដែលរត់ចោលប្រជាជន គឺនៅជាមួយប្រជាជានជានិច្ច។
ជាមួយគ្នានេះលោកប្រធានគណៈកម្មាធិការគណបក្សសង្កាត់ព្រែកថ្មី ក៏បានថ្លែងអំណរគុណក្រុមការងារដែលបានយកចិត្តទុកដាក់រៀបចំការងារ ជ្រើសរើសយុវជនឆ្នើមជា គណបក្សប្រជាជនកម្ពុជាសង្កាត់ ដើម្បីបណ្តុះស្មារតីនិងពង្រឹងសមត្ថភាពរបស់យុវជនដែលជាកម្លាំង ស្នូលរបស់បក្សដើម្បីឈានដល់យុទ្ធនាការបោះឆ្នោត២០១៧និង២០១៨ទទួលបានជ័យជំនះនាពេលខាងមុខនេះ៕