ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ នេះ ប្រតិភូយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់ទាំង ៥ ខណ្ឌជ្រោយចង្វារ ចំនួន ១១២ នាក់ ដឹកនាំលោក ឃន សុជាតិ ប្រធាន សសយក ខណ្ឌជ្រោយចង្វារ បានអញ្ជើញធ្វើទស្សនៈកិច្ចសិក្សានៅព្រឹទ្ធសភាជាតិ នៃព្រះរាជណាចក្រកម្ពុជា ដោយមានការទទួលយ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមានការធ្វើបទបង្ហាញជាបន្តបន្ទាប់ ដែលមានដូចជា៖-មតិសំណេះសំណាលរបស់ ឯកឧត្តម ម៉ម សារិន នាយកខុទ្ទកាល័យសម្ដេចប្រធានព្រឹទ្ធសភា។
-បទបង្ហាញ តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបការងារព្រឹទ្ធសភា ដោយលោក មាស តូនី អនុប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចសភា និងជាសមាជិក សសយក ព្រឹទ្ធសភា។
-បទបង្ហាញ ដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា ដោយ ឯកឧត្តម គឹម សុចិត្រា ប្រធាននាយកដ្ឋាន និងជាប្រធាន សសយក ព្រឹទ្ធសភា។
ដែលធ្វើឲ្យប្រតិភូយុវជនទទួលបាននូវបទពិសោធន៍ និងចំណេះដឹងបន្ថែមពាក់ព័ន្ធនិងការងារ តួនាទី របស់ព្រឹទ្ធសភាជាតិកម្ពុជា។
ក្រោយពេលបញ្ចប់ការធ្វើបទបង្ហាញ និងដំណើរទស្សនាអារគានានាក្នុងព្រឹទ្ធសភារួចហើយនោះ ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញទទួលទានអាហារសាមគ្គីថ្ងៃ ព្រមទាំងមានប្រសាសន៍ប្រកបដោយបទពិសោធ៍ជាច្រើនជូនដល់ប្រតិភូយុវជន សសយក ខណ្ឌជ្រោយចង្វារ។
ក្នុងនោះដែរ ឯកឧត្តម អគ្គលេខាធិការ បានជូនវត្ថុអនុស្សាវរីយិ៍ និងថវិកា ជូនដល់ប្រតិភូយុវជន សសយក ខណ្ឌជ្រោយចង្វារ ទាំង១១២ នាក់ ក្នុងនោះម្នាក់ៗទទួលបាន៖
-សៀវភៅសរសេរ របស់ព្រឹទ្ធសភា ១ ក្បាល
-ប្រតិទិនព្រឹទ្ធសភា ឆ្នាំ២០១៦ ចំនួន ១ ក្បាល
-និងថវិកា ៤០,០០០ រៀល៕