ភ្នំពេញ៖ អំពើហិង្សាទៅលើស្ត្រីនិង កុមារដែលគេតែងតែត្រូវបានសង្កេតឃើញថា កើតមានឡើងនៅតាមទីជនបទក៏ដូច នៅទីប្រជុំជននៅតែបន្តមានហើយក៏មិន ទាន់បានបញ្ចប់ទាំងស្រុងនៅឡើយដែរ។ដើម្បីប្រឈមដោះស្រាយនិងកាត់បន្ថយវា កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នៅសាលប្រជុំនៃសាលាខណ្ឌ ឫស្សីកែវបានសម្ពោធយុទ្ធនាការពណ៌ទឹក ក្រូចក្នុងសហគមន៍ដើម្បីបញ្ឈប់អំពើហិង្សា លើស្ត្រីនិងកុមារហើយក៏មានដង្ហែក្បួនដោយជិះម៉ូតូកង់បីផងដែរ ។
ពិធីសម្ពោធយុទ្ធនាការពណ៌ទឹកក្រូច នៅខណ្ឌឫស្សីកែវនាព្រឹកនោះមានការ ចូលរួមពីលោកស្រី ឡោក ខេង សមាជិក សភានៃព្រះរាជាណាចក្រកម្ពុជានិងជា តំណាងរាស្ត្រនៅមណ្ឌលភ្នំពេញ លោក ហ៊ុន ម៉ានី សមាជិកសភានៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានសភាពសហព័ន្ធ យុវជនកម្ពុជា ព្រមជាមួយនឹងលោកស្រី Claire Van der Vaeren អ្នកសម្របសម្រួល របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធមួយចំនួននិងខ័ណ្ឌ អង្គការជាតិនិងអន្តរជាតិផងដែរ។
លោកជា ពិសី អភិបាលខណ្ឌឫស្សី កែវបានថ្លែងថា ពិធីដាក់សម្ពោធយុទ្ធនា ការពណ៌ទឹកក្រូចនៅក្នុងសហគមន៍ដើម្បី បញ្ឈប់អំពើហិង្សាលើស្ត្រីនិងកុមារនៅពេលនេះគឺមានសារសំខាន់ខ្លាំងណាស់ ហើយអំពើហិង្សាមានការកាត់បន្ថយគួរ ឲ្យកត់សម្គាល់ផងដែរ ជាពិសេសករណី រំលោភសេពស្ថវៈ កត្តាថយចុះនេះក៏ដោយ សារតែមានការយកចិត្តទុកដាក់ខ្ពស់ពី ថ្នាក់គ្រប់មូលដ្ឋាន ក៏ដូចជាអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ដែលបានចូលរួមខិតខំប្រឹង ប្រែងធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពល រដ្ឋនៅតាមសហគមន៍នៅក្នុងមូលដ្ឋាន របស់ខ្លួន ៕